×

Chelsea ជិតរកបានអ្នកចាត់ការថ្មីក្រោយលោក Maresca លាលែងពីតំណែងពាក់កណ្ដាលផ្លូវ

ក្រុមតោខៀវ Chelsea ត្រូវបានប្រភពធំៗជាច្រើនរាយការណ៍ថាកៀកនឹងរកបានអ្នកចាត់ការថ្មីចូលមកជំនួសតំណែងរបស់លោក Enzo Marseca ជាផ្លូវការហើយ ក្រោយអ្នកចាត់ការសញ្ជាតិអ៊ីតាលីខាងលើចុះចេញពីតំណែងពាក់កណ្ដាលរដូវកាលព្រោះមិនចុះសម្រុងជាមួយថ្នាក់ដឹកនាំ ។

ប្រភពពីលោក Fabrzio Romano បានឲ្យដឹងថាបច្ចុប្បន្នលោក Liam Rosenior ដែលជាអ្នកចាត់ការរបស់ Strasbourg នៅបារាំង បានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ជាផ្លូវការហើយ ដើម្បីការសម្ភាសន៍ជាមួយថ្នាក់ដឹកនាំរបស់ Chelsea នៅរយៈពេល ២៤ ម៉ោងខាងមុខ មុនពេលក្លិបសម្រេចថាតែងតែងបុរសវ័យ ៤១ ឆ្នាំខាងលើជាអ្នកចាត់ការថ្មីរបស់ក្លិបឬមួយយ៉ាងណា ស្របពេលដែល Strasbourg ក៏ជាក្លិបមួយស្ថិតក្រោមការគ្រប់គ្រងដូចគ្នារបស់លោក Todd Boehly ដែលជាម្ចាស់ក្លិប Chelsea បច្ចុប្បន្ន ។

គួររំលឹកថា Chelsea បានចេញសេចក្ដីថ្លែងការណ៍ប្រកាសចែកផ្លូវគ្នាជាមួយលោក Enzom Marseca នាថ្ងៃទី ៣ កន្លងទៅ បន្ទាប់ពីសំណើររបស់លោក Maresca ស្នើសុំចាកចេញពីតំណែងដោយខ្លួនឯងដោយសារតែមានទំនាស់លើការសម្រេចចិត្តកិច្ចការផ្ទៃក្នុងជាមួយថ្នាក់លើរបស់ក្លិប ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង