
Fulham កំពុងប្រឈមនឹង Manchester United ដែលអាចនឹងល្បួងយកគ្រូបង្វឹក Marco Silva ពីពួកគេ បន្ទាប់ពីស្ថានភាពអ្នកចាត់ការក្រុមបិសាចក្រហមមានការប្រែប្រួល។ ដោយអនាគតរបស់ លោក Ruben Amorim នៅ Old Trafford កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា United អាចនឹងដៅយក លោក Silva ជាជម្រើសជំនួស ប្រសិនបើត្រូវស្វែងរកអ្នកចាត់ការថ្មី។
Marco Silva ដែលកំពុងដឹកនាំ Fulham នៅកីឡដ្ឋាន Craven Cottage មិនទាន់ឆ្លើយតបចំពោះសំណើបន្តកុងត្រាថ្មី ដែលក្លឹបបានដាក់ជូនពីមុននៅឡើយទេ។ កុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅចុងរដូវកាល 2025-26 ដែលមានន័យថា គាត់អាចក្លាយជាគ្រូបង្វឹកដែលអាចចាកចេញដោយឥតគិតថ្លៃនៅរដូវក្តៅ ដែលនេះហើយ ជាកត្តាមួយ ដែលបង្កើនការចាប់អារម្មណ៍ពី Manchester United។
Fulham ត្រូវបានដឹងថា មានការព្រួយបារម្ភខ្លាំងអំពីការបាត់បង់ លោក Silva ជាពិសេសបន្ទាប់ពីរដូវកាលដ៏លំបាក និងសកម្មភាពមានកម្រិតក្នុងទីផ្សារដោះដូរខែមករានេះ។ ការស្ទាក់ស្ទើររបស់ក្លឹបក្នុងការធានាអនាគតរយៈពេលវែងរបស់ លោក Silva តាមរយៈកុងត្រាថ្មី បានបង្កើនការព្រួយបារម្ភថា Manchester United អាចនឹងចូលយកគាត់, ជាពិសេសនៅពេលពួកគេកំពុងស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពី Amorim ចាកចេញ៕
