×

កីឡាករជាច្រើនមិនសប្បាយចិត្តនោះទេពេលដឹងថាលោក Ruben Amorim ត្រូវបានក្លិបដកចេញពីតំណែង

កីឡាកររបស់ក្រុមបិសាចក្រហម Manchester United ជាច្រើនរូបត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនោះទេនៅពេលដែលដឹងថាអ្នកចាត់ការរបស់ក្លិបគឺលោក Ruben Amorim ត្រូវបានដកចេញពីតំណែងក្រោយបញ្ជេញកំហឹងឆាវពេលអំឡុងសន្និសីទសារព័ត៍មានបន្ទាប់ពីការប្រកួតជាមួយ Leeds ។

ប្រភពជិតដិងនឹងកីឡាករជាច្រើនហាក់បង្ហាញអារម្មណ៍មិនរីករាយនោះទេចំពោះការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ ដែលបានដកអ្នកចាត់ការវ័យ ៤១ ខាងលើចេញពីតំណែង ខណៈពួកគេមួយចំនួនធំមើលឃើញតាំងមុនការប្រកួតរបស់ Leeds ថាក្លិបហាក់ដូចជាចង់ដកអតីតអ្នកចាត់ការ Sporting រូបនេះ ផងដែរ តែទោះជាយ៉ាងនេះក្ដីកូនក្រុមរបស់លោក Amorim ជាច្រើនរូបដូចជា Dorgu, Sesko, Diogo Dalot, Harry Maguire, Matthijs de Ligt, Amad, Bryan Mbeumo, Mason Mount, Bruno Fernandes និង Joshua Zirkzee សុទ្ធសឹងតែបានផុសជូនពរ និងដឹងគុណដល់លោក Amorim ខណៈអំឡុងពេលដែលលោក Jose Mourinho ចុះចេញពីតំណែងមានកីឡាករតែ ៤ រូបប៉ុណ្ណោះដែលផុសជូនពរគាត់ ។

បច្ចុប្បន្នបិសាចក្រហមបានសម្រេចតែងតាំងលោក Darren Fletcher ជាអ្នកចាត់ការបណ្ដោះអាសន្នមុនក្លិបរកបានអ្នកថ្មីចូលមកជំនួស ខណៈដំណឹងចុងក្រោយក៏មានការចេញផ្សាយថាលោក Ole Gunnar Solskjær ក៏មានបំណងត្រឡប់មក Old Trafford វិញដូចគ្នាក្នុងនាមជាអ្នកចាត់ការស្ដីដើម្បីដឹកនាំក្រុមដល់ចប់រដូវកាលនេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង