×

Xabi Alonso ចុះចេញពីតំណែង ខណៈរឿងរ៉ាវមួយចំនួនជាផ្នែកពីក្រោយមួយនៃការសម្រេចចិត្តបោះបង់ការងារត្រឹមពាក់កណ្ដាលរដូវកាល

អ្នកចាត់ការសញ្ជាតិ អេស្ប៉ាញ វ័យ ៤៤ ឆ្នាំ Xabi Alonso បានបង្កការភ្ញាក់ផ្អើលទៅកាន់ពិភពបាល់ទាត់ ក្រោយរូបលោកសម្រេចចិត្តចុះចេញពីតំណែងជាផ្លូវការដោយមានការព្រមព្រៀងទ្វេភាគី ពីតួនាទីជាអ្នកចាត់ការរបស់ក្រុមអធិរាជស Real Madrid ។

ការសម្រេចចិត្តខាងលើត្រូវបានកើតឡើង ក្រោយក្រុមបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup ៣-២ ទល់នឹង FC Barcelona ខណៈអំឡុងពេលនៃការប្រគល់ពានរង្វាន់បំពាក់មេដាយលោក Xabi បានកោះហៅកូនក្រុមឲ្យមកឈរដើម្បីបំពេញកាតព្វកិច្ចដល់ក្រុមជើងឯក ប៉ុន្តែ Kylian Mbappe បានបដិសេធ និងបក់ដៃលោក Xabi អោយត្រឡប់មកវិញ ហើយកូនក្រុមដទៃទៀតក៏មិនបានមកតាមលោក Xabi ឡើយ ប៉ុន្តែបែរជាដើរចូលក្នុងតាម Mbappe ទៅវិញ ដែលអាចជាកត្តាមួយធ្វើឲ្យ Xabi យល់ថាគាត់គ្មានឥទ្ធិពលទៀតនោះទេក្នុងការដឹកនាំក្រុមមួយនេះ ខណៈដើមរដូវកាលកន្លងទៅលោកក៏ធ្លាប់ផ្ទុះការវែកញែកលើទំនាក់ទំនងជាមួយកីឡាករជាច្រើនរូបនៅក្នុងក្រុមផងដែរ រហូតដល់មានព័ត៌មានថា Vinicius Junior ថាខ្លួននឹងមិនបន្តកិច្ចសន្យាឡើយប្រសិនបើក្លិបមិនដក Xabi ចេញ ។

បច្ចុប្បន្ន Real Madrid មិនទាន់មានដំណឹងផ្សារភ្ជាប់ទៅកាន់អ្នកចាត់ណាមួយនៅឡើយ ដោយក្លិបបានសម្រេចតែងតាំងអ្នកចាត់ការមកពី Real Madrid B លោក Alvaro Arbeloa ជាអ្នកកាន់តំណែងនៅក្លិបជាបណ្ដោះអាសន្ន​ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង