×

Rooney បង្ហើបថាគាត់រីករាយនឹងជួយបើបានធ្វើជំនួយការរបស់ Carrick ដឹកនាំបិសាចក្រហម

ខ្សែប្រយុទ្ធដែលរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមបិសាចក្រហម Manchester United លោក Wayne Rooney លើកឡើងថាគាត់នឹងរីករាយក្នុងការធ្វើជាជំនួយការ ប្រសិនបើអតីតមិត្តរួមក្រុម Michael Carrick ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហម ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយទាក់ទងនឹងលោក Michael Carrick ដែលកាន់តែកៀកនឹងក្លាយជាអ្នកចាត់ការថ្មីរបស់បិសាចក្រហម, Rooney បានលើកឡើងដូច្នេះថា ៖​ « ក្លិបបានបាត់បង់អត្តសញ្ញាណ ហើយបាត់បង់អារម្មណ៍ជាក្រុមគ្រួសារមួយផងដែរ ។ ឱកាសគឺធ្វើដូចម្ដេចដើម្បីនាំយកកម្លាំង និងថាមពលមកកាន់ក្លិបវិញម្ដងទៀត ។ ប្រសិនបើខ្ញុំត្រូវបានគេផ្ដល់ឱកាសឲ្យទៅចូលរួមក្រុមក្នុងបច្ចេកទេសរបស់ United ពិតណាស់ខ្ញុំនឹងយល់ព្រម ។ ប៉ុន្តែចង់បញ្ជាក់ថាខ្ញុំមិនមែនសុំអង្វរដើម្បីបានការងារនោះទេ តែបើមានឱកាសខ្ញុំនឹងរីករាយនៅក្នុងការធ្វើ ។ »

គួររំលឹកថាបច្ចុប្បន្ន Michael Carrick កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការចចារជាមួយថ្នាក់លើរបស់ United ហើយត្រូវបានគេរំពឹងនឹងត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិបក្នុងពេលឆាប់ៗនេះ ដើម្បីជំនួសតំណែងលោក Ruben Amorim រហូតដល់ចប់រដូវកាល ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង