×

ក្រុមបាល់ទាត់ Al Hilal ឈរកំពូលតារាងជាមួយនឹងជ័យជម្នះ 3-1 លើ Cristiano Ronaldo និង Al Nassr

កីឡាករ Cristiano Ronaldo ស៊ុតបាល់បញ្ចូលទីបានសម្រេច ប៉ុន្តែក្រុមបាល់ទាត់ Al Nassr របស់គាត់បានជួបលទ្ធផលមិនល្អ ដោយជួបលទ្ធផលបរាជ័យ 3 ទល់នឹង 1 ចាញ់ក្រុមដែលមិនដែលជួបបទពិសោធន៍ចាញ់ គឺក្រុមបាល់ទាត់ Al Hilal នៅក្នុងការប្រកួត Saudi Pro League កាលពីថ្ងៃចន្ទម្សិលមិញ ។

ជ័យជម្នះនេះធ្វើឱ្យតំណែងក្រុមបាល់ទាត់ Al Hilal ស្ថិតនៅលើកំពូលតារាង ខណៈក្រុម Al Nassr បានចាញ់រហូតល់ទៅបីប្រកួតជាប់ៗគ្នា ។

គ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Ronaldo បានកើតឡើងនៅចុងតង់ទីមួយ ធ្វើឱ្យក្រុមភ្ញៀវនាំមុខ 1 ទល់នឹង 0 នៅក្នុងតង់ទីមួយ ។ ប៉ុន្តែទោះយ៉ាងណាក្តី គ្រាប់បាល់នេះគឺជាគ្រាប់បាល់ទី 959 ក្នុងអាជីពរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ម្នាក់នេះក្នុងបំណងរបស់គាត់ដែលចង់ស្វែងរកឱ្យបានរហូតដល់ 1,000 គ្រាប់ ។

ងាកទៅមើលការប្រកួតជាក់ស្តែងដែលហុចលទ្ធផលបែបនេះ ក្រុមបាល់ទាត់ Al Hilal បានសង្គ្រប់យ៉ាងខ្លាំងនៅតង់ទីពីរដែលដឹកនាំលេងដោយកីឡាករប្រធានក្រុម Salem Al Dawsari ហើយកីឡាករ Ruben Neves ស៊ុតបាល់ប៉េណាល់ទី និងកីឡាករ Mohamed Kanno ស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អនៅនាទីទី 81 ។

ជាលទ្ធផលទូទៅ ក្រុមបាល់ទាត់ Al Hilal នាំមុខនៅការប្រកួត Saudi Pro League ដោយមាន 38 ពិន្ទុក្នុងការប្រកួត 14 ប្រកួត កំពុងតែមានពិន្ទុប្រដំប្រសងជាមួយនឹងក្រុមបាល់ទាត់ Al Taawoun ដែលជាក្រុមកំពុងមានការប្រកួត ហើយនឹងមានលទ្ធភាពក្នុងការនាំមុខបន្ថែមទៀត ។

សរុបមក បើនិយាយចំពោះកីឡាករ Ronaldo គ្រាប់បាល់ក្នុងអាជីពរបស់គាត់គឺធ្វើបាន 959 គ្រាប់ហើយ ខណៈចំនួនគ្រាប់បាល់គោលដៅគឺទាមទារឱ្យបានដល់ 1,000 គ្រាប់ ដូច្នេះ យើងមិនដឹងថាតើក្តីប្រាថ្នារបស់ Ronaldo បានសម្រេចឬយ៉ាងណានោះទេ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW613812012026RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង