
កីឡាករប្រណាំងរថយន្ត Spaniard Nani Roma បាននាំមុខមិត្តរួមក្រុមរបស់ខ្លួនក្នុងការប្រណាំងឱ្យក្រុមហ៊ុនរថយន្ត Ford ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ ជាលំដាប់កំពូលតារាងនៅកម្មវិធីប្រណាំងរថន្ត Dakar Rally កាលពីថ្ងៃអង្គារ៍ម្សិលមិញ ក្រោយពីឆ្លងកាត់ ៩ ដំណាក់កាលដ៏តានតឹងនៅវាលខ្សាច់នៃប្រទេស Saudi Arabi ។
ចំណែកអ្នកប្រណាំងបើកឱ្យក្រុមហ៊ុន Dacia ដែលនាំមុខគេពីដើមទី និងធ្លាប់ជាម្ចាស់ជើងឯក ៥ សម័យកាល Nasser Al-Attiyah បានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ ប៉ុន្តែបើនិយាយចំពោះពេលវេលា គឺយឺតជាងកីឡាករ Roma ត្រឹមតែ ១នាទី និង ១០វិនាទីប៉ុណ្ណោះ លេខ៤បានទៅ Henk Lategan សញ្ជាតិអាហ្វិកខាងត្បូងបើកឱ្យក្រុមហ៊ុន Toyota ប៉ុន្តែហាក់ដាច់ឆ្ងាយជាងគេ គឺយឺតជាងអ្នកនាំមុខដល់ទៅ ៥នាទី។
អ្នកប្រណាំងរថយន្តនិយាយថាវាមានការលំបាកខ្លាំងត្រង់កន្លែងដែលត្រូវរកផ្លូវបើកទៅមុខបន្តទៀត នៅពេលដែលរថយន្តបត់តាមផ្លូវផ្សេងជាផ្លូវម៉ូតូ និងចំណុចដែលបាត់ដាន គឺគ្មានដានកង់ឡានម៉ូតូដែលត្រូវទៅ ។
ដំណាក់កាល 410km ចេញពី Wadi Ad Dawasir ទៅកាន់កន្លែងបោះតង់សម្រាកនាពេលយប់ ជាតង់ទីមួយនៃការប្រណាំងរថយន្តបែបម៉ារ៉ាតុន ជ័យជម្នះបានទៅកីឡាសញ្ជាតិ ប៉ូញឡូញ វ័យ 21ឆ្នាំ Eryk Goczal បើកឱ្យក្រុមហ៊ុន Toyota ។
លោកបាននាំមុខកីឡាករជាពូរបស់គាត់ Michal ៧នាទី ជាមួយនឹងក្រុម Energylandia ខណៈដែលប៉ារបស់គាត់ Marek នៅលំដាប់ទី 31 ។
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW636813012026RP1%3A6