×

TikTok ត្រូវបាន FIFA ជ្រើសរើសជា “វេទិកា (Platform)” ផ្លូវការជាលើកដំបូងសម្រាប់មាតិកាវីដេអូ World Cup 2026

TikTok ត្រូវបាន FIFA ជ្រើសរើសជា “វេទិកា (Platform)” ជាផ្លូវការជាលើកដំបូង សម្រាប់មាតិកាវីដេអូនៃព្រឹត្តិការណ៍ FIFA World Cup 2026។ តាមរយៈភាពជាដៃគូថ្មីនេះ TikTok នឹងក្លាយជាវេទិកាវីដេអូសង្គមសំខាន់បំផុតរបស់ FIFA សម្រាប់ការប្រកួត World Cup ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី11 មិថុនា ដល់ 19 កក្កដា 2026 នៅក្នុងទីក្រុងម្ចាស់ផ្ទះចំនួន16 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

FIFA បានបញ្ជាក់ថា ភាពជាដៃគូនេះ មានគោលបំណង នាំអ្នកគាំទ្រឲ្យកាន់តែជិតស្និទ្ធ ជាមួយព្រឹត្តិការណ៍ តាមរយៈមាតិកាដែលមានភាពច្នៃប្រឌិត និងមានការចូលរួមឲ្យបានច្រើន ដូចជា វីដេអូពីក្រោយឆាក មុខងារសម្រាប់អ្នកគាំទ្រលេងសប្បាយ រួមមានស្ទីក័រ (stickers) និងហ្វីលតឺ (filters) ពិសេសៗ និងឧបករណ៍ (Tool)ផ្សេងៗសម្រាប់បង្កើនការចូលរួមឲ្យបានកាន់តែច្រើន។ TikTok ត្រូវបានរំពឹងថា នឹងក្លាយជាគោលដៅសំខាន់មួយសម្រាប់ការតាមដានព័ត៌មាន World Cup ទាំងមូលតែម្ដង។

កិច្ចព្រមព្រៀងនេះ ក៏ជាការបន្តលើភាពជោគជ័យពីការសហការគ្នាមុនៗរវាង TikTok និង FIFA ដែលមានគោលបំណង បំពេញបន្ថែមការផ្សាយតាមទូរទស្សន៍បែបប្រពៃណី ក៏ដូចជាបង្កើនវិធីសាស្ត្រ ដែលអ្នកទស្សនាទូទាំងពិភពលោកអាចភ្ជាប់ទំនាក់ទំនងជាមួយព្រឹត្តិការណ៍ World Cup តាមបណ្តាញសង្គមផងដែរ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង