
អតីតអ្នកចាត់ការបិសាចក្រហម Manchester United លោក Ruben Amorim ត្រូវបានគេទំលាយថាគាត់បានប្រុងប្រៀបក្នុងការចុះចេញពីតំណែងអ្នកចាត់ការរបស់ United ទៅហើយ ពោលគឺ ៣ ថ្ងៃប៉ុណ្ណោះមុនការប្រកួតជាមួយ Leeds ចូលមកដល់ ។
ប្រភពពីបុគ្គលដែលស្ថិតក្នុងជួរក្រុមប្រឹក្សាភិបាលរបស់ United បានឲ្យដឹងថាលោក Ruben Amorim បានប្រាប់មិត្តភក្ដិរបស់គាត់រួចទៅហើយថាគាត់នឹងចេញពីតំណែងតួនាទីជាអ្នកចាត់ការរបស់ Manchester United ក្រោយតឹងសសៃក ដាក់គ្នាជាមយយលោក Jason Wilcox និង Omar Berrada អំឡុងពេលប្រជុំ ប៉ុន្តែលោក Amorim ត្រូវបានឃាត់ដោយភ្នាក់ងាររបស់គាត់ Raul Costa ដែលទទូចថាលោក Amorim ត្រូវតែនៅបន្ត ហើយក្លិបមានជម្រើសតែ ២ គត់គឺគាំទ្រគាត់ ឬដកគាត់ចេញពីតំណែង ហើយទីបំផុតលោក Amorim ក៏ត្រូវបានក្លិបដកចេញពីតំណែង ប៉ុន្តែជំនួសមកវិញគាត់ទទួលបានផលតបស្នងនៃការបញ្ចប់កិច្ចសន្យាមុនពេលកំណត់សរុប ១២ លានផោន ។
ប្រសិនបើលោក Amorim សម្រេចចិត្តចុះចេញពីតំណែងដោយឯកតោភាគីដោយឯកឯងមុនការប្រកួតចូលមកដល់ ម្ល៉េះលោក Amorim នឹងមិនទទួលបានអ្វីនោះឡើយពេលចប់តួនាទី ហើយក្លិបក៏មិនតម្រូវឲ្យបង់ថ្លៃបញ្ចប់កិច្ចសន្យាមុនពេលកំណត់របស់គាត់ផងដែរ ៕