×

ខ្សែបម្រើ Conor Gallagher របស់ Atlético Madrid ចូលរួម ជាមួយ Spurs ក្នុងតម្លៃ 34លានផោន

ក្លឹបមាន់ខ្នាយមាស បានបញ្ចប់ការចុះហត្ថលេខាខ្សែបម្រើអង់គ្លេស Conor Gallagher ពីក្លឹប Atlético Madrid ជាផ្លូវការក្នុងតម្លៃប្រមាណ 34 លានផោន។ ខ្សែបម្រើវ័យ 25ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយ Spurs រយៈពេល ៥ឆ្នាំកន្លះ។

កន្លងមក Aston Villa ក៏បានបង្ហាញចំណាប់អារម្មណ៍លើ Gallagher ផងដែរ ដោយបានស្នើសុំខ្ចីជើង ជាមួយជម្រើសទិញជាអចិន្ត្រៃយ៍នៅពេលក្រោយ ប៉ុន្តែ Atlético Madrid ចង់លក់ជាអចិន្ត្រៃយ៍តែម្ដងប៉ុណ្ណោះ។ Spur មានបំណងពង្រឹងតំបន់ខ្សែបម្រើជាបន្ទាន់ បន្ទាប់ពី Rodrigo Bentancur រងរបួស ហើយត្រូវអវត្តមានរយៈពេលវែងនៅរដូវកាលនេះ។

គ្រូបង្វឹក Tottenham លោក Thomas Frank បានសរសើរ Gallagher ថាជា ខ្សែបម្រើកម្រិតខ្ពស់ ដែលមានបទពិសោធន៍នៅ Premier League, La Liga និងក្រុមជម្រើសជាតិអង់គ្លេស។ លោកបានលើកឡើងពីភាពជាអ្នកដឹកនាំ កម្លាំង និងសមត្ថភាពដាក់សម្ពាធ ដែលនឹងជួយពង្រឹងខ្សែបម្រើរបស់ Spurs នៅពាក់កណ្ដាលរដូវកាលនេះ។

មុនពេលផ្លាស់ទៅ Atlético Madrid ក្នុងរដូវក្តៅឆ្នាំ2024 ក្នុងតម្លៃប្រហែល 38លានផោន Gallagher បានលេងនៅ Premier League ចំនួន 136ប្រកួត ជាមួយ West Brom, Crystal Palace និង Chelsea៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង