×

Trump ស្វាគមន៍ម្ចាស់ពាន Stanley Cup គឺក្រុម Panthers មកកាន់សេតវិមាន

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើបដិសណ្ឋាកិច្ចទទួលស្វាគមន៍ម្ចាស់ជើងឯកពានរង្វាន់ Stanley Cup គឺក្រុ្មមកីឡាវាយកូនបាល់លើទឹកកក Florida Panthers នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

ក្រុម The Panthers បានការពារដំណែងជើងឯករបស់ខ្លួនដោយជោគជ័យដោយការយកឈ្នះលើក្រុម Edmonton Oilers 5 ទល់នឹង 1 ក្នុងការប្រកួតទី 6 ដោយទទួលបានលទ្ធផល 4 ទល់នឹង 2 កាលពីថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2025 កន្លងទៅ និងទទួលបានការស្វាគមន៍មកកាន់សេតវិមានសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការលើកទឹកចិត្តនិងផ្តល់កិត្តិយសពីសំណាក់ប្រមុខដឹកនាំសហរដ្ឋអាមេរិក ។

គួររម្លឹកថា កាលពីឆ្នាំមុន ក្រុម Panthers បានឈ្នះពាន Stanley Cup មុនដំបូងបង្អស់របស់ខ្លួន ក្រោយពីយកឈ្នះគូប្រកួតដដែលនេះក្នុងលទ្ធផល 4 ទល់នឹង 3 ក្នុងការប្រកួតដ៏តានតឹង ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW712115012026RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង