×

អ្នកគាំទ្របាល់បោះអាល្លឺម៉ង់រំភើបចិត្តខ្លាំងមុនការប្រកួត NBA រវាងក្រុម Magic ជាមួយក្រុម Grizzlies

អ្នកគាំទ្របាល់បោះអាល្លឺម៉ង់បានមកចូលរួមរាប់ពាន់នាក់នៅកីឡដ្ឋាន Uber Arena ក្នុងទីក្រុងប៊ែកឡាំងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីទទួលយកបទពិសោធន៍ដ៏រីករាយ និងអស្ចារ្យក្នុងការប្រកួតបាល់បោះអាជីពរបស់អាមេរិក NBA ។

អ្នកគាំទ្របាល់បោះអាឡឺម៉ង់បានចេញមកយ៉ាងច្រើនកុះករបែបនេះ ក្នុងទីក្រុងប៊ែកឡាំង គឺចំពេលដែលការប្រកួត បាល់បោះ NBA រវាងក្រុម Memphis Grizzlies និងក្រុម Orlando Magic ត្រូវប្រកួតគ្នានៅទីក្រុងប៊ែកឡាំង និងនៅក្នុងទីក្រុងឡុងដ៍ក្នុងសប្តាហ៍ជាមួយគ្នានេះដែរ ហើយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកគាំទ្រទាំងឡាយបានទទួលបទពិសោធន៍នៃសេចក្តីរីករាយ និងភាពអស្ចារ្យពីការប្រកួតបាល់បោះអាជីពរបស់អាមេរិក ដែលប្រពឹត្តនៅលើទឹកដីរបស់ខ្លួន ។

ព្រឹត្តិការណ៍ទាំងឡាយចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នាមាត់ច្រាំងទន្លេ Spree ដែលមានមាតិកាកម្មវិធីដ៏រំភើបជាច្រើន ខណៈអ្នកគាំទ្រមានការរំភើបចិត្តជាទីបំផុត ដោយពួកគេផ្តល់ការគាំទ្រដល់ក្រុម Orlando Magic ព្រោះមានជនជាតិអាល្លឺម៉ង់បីរូបនៅក្នុងក្រុមនោះ ក្នុងនោះមានបងប្អូនប្រុសដែលទទួលការស្រឡាញ់ពេញចិត្តច្រើន គឺកីឡាករ Franz និងកីឡាករ Moritz Wagner ។

ក្នុងចំណោមអ្នកគាំទ្រដ៏ច្រើន មានមួយក្រុមបានធ្វើដំណើរតាំងពីទីក្រុង Memphis មានន័យថាធ្វើដំណើរឆ្លងទ្វីបអឺរ៉ុបមកគាំទ្រក្រុមបាល់បោះដែលពួកគេពេញចិត្ត ខណៈក្រុមអ្នកគាំទ្រផ្សេងទៀត អញ្ជើញមកពីគ្រប់ទិសទីទូទាំងប្រទេសអាល្លឺម៉ង់ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW690215012026RP1%3A7

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង