
ក្លឹប Tottenham Hotspur ត្រូវបានរាយការណ៍ថា កំពុងពិភាក្សាផ្ទៃក្នុងអំពីអនាគតរបស់អ្នកចាត់ការក្រុមរបស់ពួកលោក គឺ Thomas Frank បន្ទាប់ពីទទួលបានលទ្ធផលមិនល្អជាបន្តបន្ទាប់។ ក្រុមព្រឹក្សាក្លឹប កំពុងពិចារណាថាតើ Frank គួរតែបន្តដឹកនាំក្រុមសម្រាប់ការប្រកួតខាងមុខ ឬ អត់។
យោងតាមសារព័ត៌មាន The Independent លោក Xabi Alonso គឺជាម្នាក់ក្នុងចំណោមជម្រើស ដែលត្រូវបានលើកឡើងក្នុងការពិភាក្សាផ្ទៃក្នុង ជាអ្នកអាចជំនួសតំណែង ប្រសិនបើក្លឹបមាន់ខ្នាយមាសសម្រេចចិត្តបណ្តេញ លោក Thomas Frank ចេញពីតំណែង។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពខ្លះបានបញ្ជាក់ថា លោក Xabi Alonso អាចនឹងមិនមានចំណាប់អារម្មណ៍ក្នុងការទទួលការងារនៅ Spur ភ្លាមៗនោះទេ ដោយគាត់ជឿថា អាចមានឱកាសល្អជាងនេះកើតឡើងនៅពេលក្រោយ៕
ប្រភព៖ The Independent
