
ខ្សែបម្រើអន្តរជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរបស់ក្រុមកាំភ្លើងធំ Arsenal គឺ Eberechi Eze អាចនឹងប្រឈមមុខមិនមានវត្តមាននៅ FIFA Wolrd Cup នៅពាក់កណ្ដាលឆ្នាំនេះបើមិនអាចស្រោចស្រង់ស្ថានភាពរបស់ខ្លួននាពេលបច្ចុប្បន្នបាន ។
Eze ដែលផ្ទេរមកចូលរួមជាមួយ Arsenal លើតម្លៃ ៦០ លានផោននាដើមរដូវកាលកន្លងទៅពី Crystal Palace បានបាត់វត្តមានពីទីលានមិនសូវមាននាទីលេងច្រើនដូចមុនឡើយចាប់តាំងពីដើមខែវិច្ឆកាមកដល់បច្ចុប្បន្ន ក្រោយប្រធានក្រុម Martin Ordegard ត្រឡប់មកជួយក្រុមវិញបន្ទាប់ពីសម្រាកព្យាបាលរបួស ខណៈ ១០ ប្រកួតចុងក្រោយ Eze លេងភាគច្រើនក្នុងនាជាកីឡាករប្ដូរចូលលេងត្រឹម ១០ ទៅ ១៥ នាទីប៉ុណ្ណោះ និងអង្គុយនៅកៅអីបម្រុងដោយប្ដូរចូលដល់ទៅ ៤ ដងជាប់ៗគ្នាផងដែរ ។
ទាក់ទងនឹងស្ថានភាពរបស់អតីត Fulham រូបនេះអ្នកចាត់ការលោក Mikel Arteta លើកឡើងយ៉ាងខ្លីដូច្នេះថា ៖ « ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថាយើងនឹងបានឃើញការលេងដ៏អស្ចារ្យរបស់ Eze នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ៕ »