×

សេណេហ្គាល់ ស្ទេីរតែបាត់បង់ជេីងឯកក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations

នៅការប្រកួតនៅចុងម៉ោង៩០នាទី +៤ បន្ទាប់ពីការពិនិត្យ VAR អាជ្ញាកណ្ដាលបានផ្តល់បាល់ប៉េណាល់ទីឱ្យម៉ារ៉ុក ធ្វើឱ្យគ្រូបង្វឹកសេណេហ្គាល់ Pape Thiaw ខឹងខ្លាំងនិងបញ្ជាឲ្យកីឡាកររបស់គាត់ ដើរចេញពីទីលាន ជាបណ្ដោះអាសន្ន ដែលបង្កឱ្យមានភាពចលាចលនៅកីឡដ្ឋាន Prince Moulay Abdellah ហើយការប្រកួតស្ទើរតែបញ្ចប់ដោយសេណេហ្គាល់បោះបង់ការប្រកួត។

ក្រោយការលួងលោមពី Sadio Mane កីឡាករសេណេហ្គាល់បានត្រឡប់ចូលទីលានវិញ ក្នុងនាទីទី 20 នៃម៉ោងបន្ថែម ប៉ុន្តែ Brahim Diaz ដែលជាអ្នកស៊ុតច្រើនជាងគេក្នុងពាន (៥គ្រាប់) បានស៊ុតប៉េណាល់ទីបែប Panenka ស្រាល ហើយត្រូវបានអ្នកចាំទី Edouard Mendy សង្គ្រោះបាន។

ហេីយការប្រកួតបានបន្តដល់ម៉ោងបន្ថែម២ដង ExtraT-ime នៅនាទីទី 4 នៃម៉ោងបន្ថែម Pape Gueye បានស៊ុតជងឆ្វេងយ៉ាងខ្លាំង ពីចង្ងាយ និង បានក្លាយជាគ្រាប់បាល់ជ័យជម្នះ ដែលសម្រេចវគ្គផ្តាច់ព្រ័ត្រ។

អ្នកចាំទីម៉ារ៉ុក Bounou បានសង្គ្រោះបាល់ល្អៗបន្ថែម ប៉ុន្តែមិនអាចជួយក្រុមឲ្យតាមត្រឡប់មកវិញបានទេ បន្ទាប់ពី Sadio Mane បានលើកពាន អាចជាការបង្ហាញខ្លួនចុងក្រោយរបស់គាត់នៅ AFCON ។

គួរឱ្យកត់សម្គាល់ Sadio Mane គឺជាអ្នកដែលនៅពីក្រោយ ដើម្បីនាំកីឡាករត្រឡប់ចូលទីលាន និងទៅបន្ធូរអារម្មណ៍អ្នកគាំទ្រដើម្បីបញ្ចប់ការប្រកួតដោយសុវត្ថិភាព។

សម្រាប់សេណេហ្គាល់ នេះគឺជាពេលអបអរសាទរ ប៉ុន្តែសម្រាប់ម៉ារ៉ុក វាគឺជាការខកចិត្តយ៉ាងខ្លាំងសម្រាប់ឱកាសជេីងឯកAFCON ដំបូងក្នុង៥០ឆ្នាំនេះ ជាពិសេសចំពោះ Brahim Diaz ដែលការប៉េណាល់ទីខកខានរបស់គាត់អាចត្រូវបានចងចាំជារៀងរហូតថា ជាពេលវេលាដែលបំផ្លាញក្តីស្រម៉ៃដ៏អស្ចារ្យរបស់គេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង