
ក្រុមបាល់ទាត់ Al Hilal បានប្រឹងតាមពីក្រោយរហូតផ្តួលក្រុមបាល់ទាត់ Neom SC ក្នុងលទ្ធផល 2 ទល់នឹង 1 នៅទីក្រុង Riyadh កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយកីឡាករ Ruben Neves ស៊ុតបញ្ចូលទីធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ។
ក្រុមម្ចាស់ផ្ទះបាននាំមុខមុន នៅពេលដែលខ្សែបម្រើស្លាបឆ្វេងគឺកីឡាករ Said Benrahma បញ្ជូនបាល់ទៅឱ្យ កីឡាករ Mohammed Al-Burayk តែតបាល់បញ្ចូលទីបានយ៉ាងល្អនៅតង់ទី១ ។
ហើយត្រឹមតែជាង៣នាទីប៉ុណ្ណោះក្នុងការចាប់ផ្តើមតង់ទីពីរ កីឡាករ Ruben Neves បានបញ្ជូនបាល់ជ្រុងយ៉ាងល្អទៅឱ្យកីឡាករ Hassan Tambakti មានឱកាសស៊ុតបាល់បញ្ចូលទី នាំឱ្យទទួលបានលទ្ធផលជាបណ្តោះអាសន្ន តាមបានស្មើវិញ ។
ក្រោយមកក្រុម Al Hilal មានឱកាសនាំមុខដោយការស៊ុតបន្ថែម១គ្រាប់ទៀត ប៉ុន្តែកីឡាករ Theo Hernandez ធ្វើមិនបានសម្រេចដោយស៊ុតបាល់ចាំរបារទីហើយបាល់មិនបានបំប៉ោងសំណាញ់ទីនោះទេ ។
ក្នុងខណៈនៅទប់ទល់គ្នាក្នុងពិន្ទុ ១ ទល់នឹង ១ កីឡាករ Faris Abdi បានធ្វើឱ្យមានកំហុសទៅលើកីឡាករ Tambakti ហើយក្រុម Al Hilal ក៏ទទួលបានបាល់ជ្រុង ហើយកីឡាករ Neves បានស៊ុតបំប៉ោងសំណាញ់ផ្នែកខាងស្តាំរបស់ក្រុម Neom ធ្វើឱ្យលទ្ធផល ២ ទល់នឹង ១ ហើយលទ្ធផលនេះបានរក្សារហូតដល់ការប្រកួតចប់ នាំឱ្យក្រុម Al Hilal យកឈ្នះក្រុម Neom ដោយលទ្ធផល ២-១ ។
ជាមួយនឹងការឈ្នះ 12 ប្រកួតជាប់ៗគ្នា ក្រុម Al Hilal អង្គុយយ៉ាងស្រួលនៅលើកំពូលតារាងនៃការប្រកួត Saudi Pro League ជាមួយនឹង 41 ពិន្ទុ ក្នុង 15 ប្រកួត។ ពួកគេមាន៧ពិន្ទុនាំមុខក្រុម Al Nassr, Al Taawoun និង Al Ahli ដែលមាន៣៤ពិន្ទុ ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW760018012026RP1%3A10