×

គ្រូបង្វឹករបស់ Senegal អាចអវត្តមានមិនអាចដឹកនាំក្រុមលេងនៅ World Cup បានព្រោះបញ្ហាអំឡុងការប្រកួតនៅម៉ារ៉ុក ដែលឈានដល់ការពិន័យជាទឹកប្រាក់ ១ លានដុល្លារផងដែរ

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាត សេណេហ្កាល់ លោក Pape Thiaw ប្រឈមមុខនឹងការពិន័យពីបាល់ទាត់រយៈពេល ២ ឆ្នាំដោយ FIFA ក្រោយព្យាយាមឲ្យកីឡាករចាកចេញពីទីលានអំឡុងពេលការប្រកួតកំពុងបន្តដោយសារតែ អជ្ញាកណ្ដាលផ្ដល់បាល់ ១១ម ទៅ ម៉ារ៉ុក ។

លោក Pape Thiaw ត្រូវបានគេប្រទះឃើញហៅកីឡាកររបស់លោកទាំងអស់ចាកចេញពីទីលានអំឡុងពេលដែល ម៉ារ៉ុក ទទួលបានបាល់ ១១ម នៅនាទីចុងក្រោយ ៩០ + ២៤ នៃម៉ោងបន្ថែម ២៥ នាទី ដែលជាគ្រាប់បាល់ជ័យជម្នះអាចជួយឲ្យ ម៉ារ៉ុក ឈ្នះពាន AFCON បានប៉ុន្តែ Brahim Diaz បែរជាទាត់មិនចូលទៅវិញ ។

ទាក់ទងនឹងទង្វើបរបស់លោក Pape Thiaw, FIFA បានចោទប្រកាន់លោកពីការល្មើសបទប្បញ្ញត្តិអំពីការប្រឆាំងនឹងការសម្រេចចិត្តអំឡុងការប្រកួត ហើយលោក Thiaw នឹងអាចមិនមានវត្តមានចូលរួមក្នុងការប្រកួត World Cup 2026 ឬ Africa Cup of Nations 2027 បាននោះទេ ហើយថែមទាំងត្រូវបានតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន 1 លានដុល្លារ ឬស្មើរនឹង 783,000 ផោន ថែមទៀតផង ។

ជាការឆ្លើយតបសហព័ន្ធបាល់ទាត់ សេណេហ្គាល់ មិនទាន់បានធ្វើការបញ្ជាក់ជាផ្លូវការអំពីការហាមឃាត់នេះនៅឡើយទេ ខណៈលោក Thiaw អាចនឹងដាក់ពាក្យបណ្ដឹងតបតចំពោះការសម្រេចចិត្តនេះទៅ Court of Arbitration for Sport (CAS) ដើម្បីជាការឆ្លើយតបទៅ FIFA ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង