×

ក្រុមអ្នកប្រណាំងរថយន្ត Haas F1 បង្ហាញគំរូរថយន្តប្រណាំងថ្មីសម្រាប់រដូវកាលនៃការផ្លាស់ប្តូរ

ក្រុមអ្នកប្រណាំងរថយន្ត Haas បានបង្ហាញគំរូរថយន្តប្រណាំងថ្មីរបស់ពួកគេសម្រាប់ឆ្នាំ 2026 កាលពីពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍របស់ Formula One ដែលរថយន្តគំរូថ្មីនេះត្រូវបានរំពឹងថា នឹងធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំសម្រាប់រដូវកាលប្រណាំងថ្មី នឹងអាចផ្តល់ការសម្របសម្រួលយ៉ាងពិសេសដល់អ្នកបើកបរនៅពេលប្រណាំង ។

ក្រុមប្រណាំងរថយន្តរបស់សហរដ្ឋអាមេរិកនេះ កំពុងស្ថិតក្នុងរដូវកាលទី 11 និងមានការឧបត្ថមគាំទ្រដោយក្រុមហ៊ុន Toyota Gazoo Racing បានបង្ហោះរូបភាពឌីជីថលនៃរថយន្ត VF-26 ដែលនឹងត្រូវប្រណាំងដោយអ្នកបើកបរជនជាតិបារាំង Esteban Ocon និង Ollie Bearman មកពីចក្រភពអង់គ្លេស ។

ក្រុមរបស់ពួកគេកំពុងចាប់ផ្តើមការជួសជុលបច្ចេកទេសដ៏ធំបំផុតមិនធ្លាប់មានជាមួយនឹងម៉ាស៊ីនថ្មី និងបច្ចេកវិទ្យាសម្របទៅនឹងលក្ខខណ្ឌនានាដែលរាប់ថាឧបសគ្គនៅពេលជាន់ល្បឿនប្រណាំង ។ ការធ្វើតេស្តនឹងចាប់ផ្ដើមដោយបិទទ្វារ ក្នុងទីក្រុង Barcelona នៅថ្ងៃទី ២៦ ខែមករា នាពេលដ៏ខ្លីខាងមុខ ។

គួររម្លឹកថា ការប្រណាំងនារដូវកាលមុនត្រូវបានបញ្ចប់នៅទីក្រុង Abu Dhabi កាលពីថ្ងៃទី 7 ធ្នូនាឆ្នាំកន្លងទៅ ដោយក្រុមប្រណាំងរថយន្ត Haas ដែលប្រើម៉ាស៊ីន Ferrari ទទួលបានលទ្ធផលក្នុងចំណាត់ថ្នាក់ទី 8 ។

អ្នកបើកបរនឹងអាចប្រើមុខងារជំរុញសម្រាប់ថាមពលអតិបរមាពីម៉ាស៊ីន និងអាគុយគ្រប់ទីកន្លែងនិងគ្រប់ស្ថានភាពនៅលើផ្លូវប្រណាំង ដោយការចុចប៊ូតុង ខណៈរបៀបនៃការវ៉ាជែងក៏នឹងមានបច្ចេសវិទ្យាជំនួសប្រព័ន្ធបន្ថយការ វេរ ដែលហៅថាប្រព័ន្ធ (DRS) សេរីចាស់ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW796719012026RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង