×

Cunha ទៅហ្វឹកហាត់កីឡាបោកចម្បាប់មុនការប្រកួតទល់នឹង Arsenal ថ្ងៃអាទិត្យសប្ដាហ៍នេះ

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលវ័យ ២៦ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United, Matheus Cunha បានទៅធ្វើការហ្វឹកហាត់កីឡាបោកចម្បាប់ Jiu-Jitsu ជាការកម្ដៅសាច់ដុំមុនជំនួបទល់នឹងកាំភ្លើងធំនា Premier League ថ្ងៃអាទិត្យ សប្ដាហ៍នេះ ។

តាមរយៈរូបភាពដែលបង្ហាញនៅលើបណ្ដាញសង្គម Cunha បានស្លៀកពាក់ក្នុងឯកសណ្ឋានអ្នកលេងកីឡា Jiu-Jitsu និងកំពុងហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្ទាល់ខ្លួនរបស់គេ ខណៈអ្នកគាំទ្រជាច្រើនសសេរ Comment បែបកំប្លែងថាឲ្យ Arsenal ត្រៀមខ្លួនជួប Cunha អោយហើយទៅនៅសប្ដាហ៍នេះ ខណៈអ្នកគាំទ្រម្នាក់ទៀតលើកឡើងថា យើងត្រូវការ Cunha ធ្វើបែបនេះដាក់ Saliba នៅពេលបាល់ជ្រុងចេញមក ។

គួររំលឹកថា Cunha បានរួមចំណែកជួយក្រុមឈ្នះ Manchester City ២ ទល់នឹង ០ នាសប្ដាហ៍មុនបើទោះបីជាប្ដូរចូលនៅនាទី ៧១ ក៏ដោយ ប៉ុន្តែរូបគេបាន Assist ១ គ្រាប់ជូនមិត្តរួមក្រុម Patric Dorgu នៅនាទី ៧៦ ដែលជាគ្រាប់ធានាជ័យជំនះធ្វើឲ្យក្រុមឡើងមកដល់លេខរៀងទី ៥ មាន ៣៥ ពិន្ទុក្នុងដៃនៅ Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង