×

Supercomputer ធ្វើការទស្សន៍ទាយចំណាត់ថ្នាក់ចុងក្រោយនៅ Premier League ម្ដងទៀតក្រោយបិសាចក្រហមឈ្នះ Man City ទល់នឹង ០ ខណៈក្រុមជាច្រើនបានប្ដូរអ្នកចាត់ការថ្មីរបស់ខ្លួន

ប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រដែលាមនសមត្ថភាពដ៏អស្ចារ្យអាចធ្វើការគណនាគណិតវិទ្យាធំៗជាច្រើន ដែលត្រូវបានគេស្គាល់ថាជា Supercomputer បានធ្វើការទស្សន៍ទាយតារាងពិន្ទុនៅ Premier League នៅចុងបញ្ចប់រដូវកាល ២០២៥-២៦ ជាថ្មីម្ដងទៀត ក្រោយក្រុមជាច្រើនប្ដូរអ្នកចាត់ការថ្មី កីឡាករថ្មី និងជាពិសេសបន្ទាប់ពី Man United យកឈ្នះ City ២ ទល់នឹង ០ ។

តាមរយៈលទ្ធផលនៃការវិភាគដោយផ្អែកលើកត្តារួមផ្សំគ្នាជាច្រើនបានឲ្យដឹងថា នៅចុងបញ្ចប់នៃរដូវកាលក្រុមកាំភ្លើងធំ Arsenal នឹងក្លាយជាម្ចាស់ជើងឯកដោយមានពិន្ទុសរុប ៨៦, លើស ៣៦ ពិន្ទុពីអ្វីដែលពួកគេមាននៅពេលបច្ចុប្បន្ន ខណៈក្រុមមេឃខៀវ Manchester City និង Aston Villa ជាក្រុម ២ ដែលកក់កៅអីលេខ ២ និងលេខ ៣ ខណៈ Chelsea ដែលបច្ចុប្បន្នប្រជែងគ្នាយ៉ាងតានតឹងជាមួយ United ដើម្បីប្រជែង Top 4 នឹងតស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយលើស ៣ ពិន្ទុពីលើបិសាចក្រហមដែលស្ថិតនៅលេខរៀងទី ៥ ។

យ៉ាងណាមិញក្រុមដែលត្រូវការចោលនៅរដូវកាលក្រោយគឺមានតែ ១ ប៉ុណ្ណោះដែលមកពីលីគ Championship ហើយត្រឡប់ទៅវិញគឺ Burnley ជាមួយ West Ham & Wolves ខណៈ Sunderland និង Leeds នឹងបន្តមានវត្តមាននៅ Premier League រដូវកាលក្រោយបន្តទៀត ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង