×

ក្រុមអ្នកគាំទ្រ Man United ៥ ទៅ ៦០០០ នាក់នឹងបាតុកម្មនៅកីឡដ្ឋានមុនការប្រកួតជាមួយ Fulham នៅដើមខែក្រោយ

ក្រុមអ្នកគាំទ្រ 1958 Manchester United នឹងរៀបចំបាតុកម្មទ្រង់ទ្រាយធំមួយដើម្បីធ្វើការបាតុកម្មប្រឆាំងតវ៉ាទាក់ទងនឹងលោក Sir Jim Ratcliffe ដែល 1958 មើលឃើញថាបានចូលដៃជើងជាមួយគ្រួសារ Glazer ធ្វើឲ្យក្លិបកាន់តែយ៉ាប់ជាងមុនបន្ថែមទៀត ។

ផែនការដំបូងដែល 1958 គ្រោងបាតុកម្មក្រោយក្លិបចាយ ២០០ លានផោនទិញយក Matheus Cunha, Bryan Mbeumo និង Benjamin Sesko នឹងត្រូវធ្វើឡើងអំឡុងការប្រកួតទល់នឹង Fulham នាថ្ងៃទី ១ ខែកុម្ភៈខាមុខនេះ ខាងមុខកីឡដ្ឋាន Old Trafford ដើម្បីប្រឆាំងនឹងការដឹកនាំរបស់ម្ចាស់ភាគហ៊ុន ១/៤ លោក Sir Jim Ratcliffe ខណៈតំណាងសមាជិករបស់ 1958 មួយរូបបានប្រាប់អ្នកសារព័ត៍មានដូចច្នេះថា ៖ 

« ២១ ឆ្នាំក្រោមដំបូលនៃបំណុលដូចភ្នំ, ក្បាលម៉ាស៊ីដែលគ្មានប្រសិទ្ធភាព ២១ ឆ្នាំមកនេះគឺវាគ្រប់គ្រាន់ហើយ ។ ដូច្នេះយើងបាតុកម្មមិនមែនតែចំពោះ Glazer ទេ តែពេលនេះក៏សម្រាប់ INEOS និង Ratcliffe ដូចគ្នាផងដែរ ។ Ratcliffe ជាបុរសម្នាក់ដែលមនុស្សភាគច្រើន រួមទាំងខ្ញុំមើលឃើញថាជាក្ដីសង្ឃឹមសម្រាប់ក្លិប ប៉ុន្តែពេលវេលាបានលាតត្រដាងពីអ្វីៗគ្រប់យ៉ាងដែលរញ៉រញ៉ៃនៅក្នុងក្លិបមកទល់ពេលបច្ចុប្បន្ន ។ យើងនឹងមិនស្ងាត់នោះទេ ហើយ Jim Ratcliffe ពេលនេះលោកបានជ្រើសរើសខាងរបស់លោក ហើយមិននៅខាងពួកយើងទៀតឡើយ ។ ឥលូវនេះលោកកំពុងកៀកស្មារគ្នាជាមួយ Glazers, លោកមិនមែនជាអ្នកដែលជួយសង្គ្រោះទៀតឡើយ ៕ »

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង