×

Haaland បានជូនដំណឹង​ទៅភ្នាក់ងារ​របស់គេ​ថាចង់ផ្លាស់ទៅ Real Madrid

រឿងរ៉ាវនៃការផ្ទេររបស់ Haaland គិតមកទល់ពេលនេះមិនទាន់ចប់នៅឡើយទេ ព្រោះតែសាមីខ្លួន នៅតែបង្ហាញពីការផ្លាស់ចេញទៅកាន់ក្លិបធំៗដដែល។

ក្លិប Real Madrid នៅតែជាក្លិបឈានមុខគេក្នុងការនាំយកីឡាករូបនេះមកចូលរួម បូករួមវត្តមានរបស់ Mbappe ទៅកាន់ទឹកដីអេស្ប៉ាញ ហើយមើលទៅហាក់ដូចជាជៀសមិនរួចទេដូចគ្នា បន្ទាប់ក្លិប Real Madrid ធ្លាប់ខិតជិត ទទួលបានការផ្ទេរសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នៅអំឡុងទីផ្សារដោះដូររដូវក្តៅ ទៅហើយ ប៉ុន្តែនៅចុងបញ្ចប់ត្រូវបាន PSG រារាំងវិញ។

មិនតែប៉ុណ្ណោះ ជាមួយកិច្ចសន្យារបស់ Mbappe នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដូច្នេះវាមានន័យថារូបគេ អាចមានសិទ្ធិចរចាជាមួយក្លិប Real Madrid ជាផ្លូវការ នៅក្នុងខែមករា ជុំវិញការផ្ទេរដោយគ្មានតម្លៃខ្លួនមួយ នៅចុងបញ្ចប់នៃរដូវកាលនេះ ។
ប៉ុន្តែ ក្នុងមួយរយ:ពេលចុងក្រោយនេះ វាត្រូវបានគេរាយការណ៍ថា ក្លិបអេស្ប៉ាញ ក៏បានបន្ថែមការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Haaland ម្នាក់ទៀតផងដែរ ដោយសារតែលក្ខខណ្ឌទិញផ្តាច់កុងត្រាតម្លៃ ៧៥ លានអឺរ៉ូ របស់គេ នឹងបើកដំណើរការ នៅដំណាច់រដូវកាលនេះដែរ។
ហើយជាមួយគ្នានោះ មិនត្រឹមតែ Real Madrid ប៉ុណ្ណោះ សូម្បីក្លិបកំពូលៗផ្សេងទៀតដូចជា Barcelona , Manchester City, និង Paris Saint-Germain ក៏មានចំណាប់អារម្មណ៍ទៅលើ Haaland ខ្លាំងផងដែរ។

ដោយឡែក បើយោងតាមប្រភពពីអ្នកកាសែត Marco Ruiz របស់កាសែត AS បានបង្ហាញថា ខ្សែប្រយុទ្ធសញ្ជាតិន័រវែសខាងលើ កំពុងជូនដំណឹងទៅកាន់ភ្នាក់ងាររបស់ខ្លួន គឺលោក Mino Raiola ថាគេមានចំណាប់អារម្មណ៍ ទៅចូលរួមជាមួយក្លិប Real Madrid ជាជាង Paris Saint-Germain និងក្លិបធំៗផ្សេងទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង