
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលនឹងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ ២០២៦ នេះត្រូវបានគេលើកឡើងជាច្រើនទាក់ទងនឹងពហិការមិនចូលរួមការប្រកួត ដោយសារតែសម្ពាធនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ខណៈចុងក្រោយនេះមានគេរំពឹងថាក្រុមសហម្ចាស់ផ្ទះ នឹងខាតបង់ច្រើនបើមានក្រុមពីអាមេរិកខាងត្បូងដកខ្លួន ។
ទាក់ទងនឹងរឿងនេះ Dr. Rob Wilson ដែលជាអ្នកជំនាញហិរញ្ញវត្ថុបាល់ទាត់បានលើកឡើងប្រាប់ BettingLounge ថា ៖ « វានឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរប្រសិនបើប្រទេសធំៗនៅអាមេរិកខាងត្បូងសម្រេចចិត្តធ្វើពហិការព្រឹត្តិការណ៍ World Cup ធ្វើឲ្យក្រុមផ្សេងទៀតអាចនឹងធ្វើដូចពួកគេផងដែរ។ ប្រទេសនៅអាមេរិកខាងត្បូងគឺជាប្រភពកីឡាករដ៏ល្បីបំផុតមួយដូចជា អាហ្សង់ទីន និងប្រេស៊ីល ជាដើម ។ ប្រសិនបើក្រុមទាំងនេះដកខ្លួនចេញពីការប្រកួត នោះវានឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ គ្រាន់តែលើប្រាក់ចំណូលពីការផ្សាយ អាចខាតបង់ប្រាក់ចំណូលប្រហែល ៧០០ លានដុល្លារ ទៅ ១ ពាន់លានដុល្លារ ហើយបន្ទាប់មកការខាតបង់នៅផ្នែកទីផ្សារ និងការរៀបចំនានា។ វានឹងជះឥទ្ធិពលធ្វើឲ្យចំនួនទឹកប្រាក់ដែល FIFA បរិច្ចាគទៅឱ្យប្រទេសកំពុងរីកចម្រើនមួយចំនួនថែមទៀតផង ។ »
ទាក់ទងនឹងសម្ពាធដែលអាមេរិកដាក់លើសហគមន៍អ៉ឺរ៉ុបចំពោះការលើកឡើមិនទាន់បោះបង់គម្រោងប្រើយោធាដើម្បីយក Greenland ធ្វើឲ្យក្រុមឥទន្ឬ្រីដែក អាល្លឺម៉ង់ ក៏ត្រូវបានគេបង្ហើបថាកំពុងពិចារណាពហិកាមិនចូលរួមព្រឹត្តិការណ៍ World Cup ដូចគ្នាតាមរយៈប្រធានសហព័ន្ធលោក Oke Gottlich បានប្រាប់ Hamburger Morgenpost newspaper ថា ៖ « នៅពេលដែលវេលាមកដល់ យើងនឹងពិភាក្សារឿងនេះយ៉ាងម៉ត់ចត់ ប៉ុន្តែប្រសិនបើសម្រាប់ខ្ញុំច្បាស់ណាស់គឺខ្ញុំនឹងមិនទៅចូលរួមនោះទេ ៕ »