
អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក UEFA លើកឡើងថា Michael Carrick បានធ្វើឲ្យផ្នត់គំនិតកីឡាកររបស់ United បានផ្លាស់ប្ដូរ ហើយជាលើកទី 1 ហើយដែលលោកឃើញខ្សែការពាររបស់ Arsenal លេងដូចភ័យៗបែបនេះ ។
ថ្លែងនៅក្នុងកម្មវិធីបាល់ទាត់របស់ Bein Sport, លោក Wenger ដែលចាយពេល 24 ឆ្នាំដឹកនាំ Arsenal បានលើកឡើងថា ៖ « ខ្ញុំគិតថាមានអ្វីមួយកំពុងកើតឡើងនៅ Man United រវាងរបៀបដែលពួកគេបានយកឈ្នះ Man City និងរបៀបដែលពួកគេបានយកឈ្នះ Arsenal ។ របៀបដែលពួកគេបានលេងគឺគួរឱ្យជឿជាក់ណាស់ ហើយនៅពេលដែល Arsenal តាមស្មើរ 2-2 ស្ទើរតែទាំងអស់គឺក្រុមម្ចាស់ផ្ទះដែលឈ្នះការប្រកួត ប៉ុន្តែ United បែរជាអាចបន្តរកគ្រាប់បាល់ទី 3 និងឈ្នះ 3-2 ក្រៅដីរបស់ខ្លួន ហើយខ្ញុំត្រូវតែអបអរសាទរ Carrick ព្រោះគេកំពុងបង្កើតអ្វីមួយសម្រាប់ United ។ Carrick បានរកឃើញរូបមន្តល្អមួយដែលជាតុល្យភាពល្អរវាងការការពារ និងកម្រិតបច្ចេកទេសរបស់កីឡាករលើទីលាន ហើយនេះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថាខ្សែការពារកណ្តាល Arsenal មានការភ័យបន្តិច និងមិនសូវមានឥទ្ធិពលជាងធម្មតានៅក្នុងការប្រកួត ។ »
គួររំលឹកថាភារៈកិច្ចបន្ទាប់របស់ Carrick គឺត្រូវស្វាគមន៍ Fulham នៅក្នុងទឹកដីនៅថ្ងៃទី ១ ខែកុម្ភៈខាងមុខនេះ ៕