×

កម្មវិធីផ្សព្វផ្សាយកីឡាអូឡាំពិកបង្ហាញការច្នៃប្រឌិត Drone សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ 2026

សេវាផ្សព្វផ្សាយការប្រកួតកីឡាអូឡាំពិកកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកឬហៅថាdrone ត្រួតពិនិត្យជាលើកដំបូង ជាមួយនឹងបញ្ញាសិប្បនិមិត្ត ផ្តល់នូវទស្សនវិស័យថ្មីមួយសម្រាប់អ្នកទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ 2026 នៅទីក្រុង Milan និងទីក្រុ៧ង Cortina d’Ampezzo ។

បច្ចេកវិទ្យានេះអនុញ្ញាតឱ្យ drone តូចៗ និងរហ័សជាងមុន តាមដានអត្តពលិកយ៉ាងល្អិតល្អន់ ដោយបង្ហាញពីល្បឿន និងកម្លាំងនៃអត្តពលិក ដែលកីឡារដូវរងាបែបនេះមិនធ្លាប់មានពីមុនមកទេ ។

សារសំខាន់នៃការច្នៃប្រឌិតដោយប្រើប្រាស់ drone ហោះមើលសកម្មភាពអត្តពលិកដំបូងនេះ ត្រូវបាននាយកប្រតិបត្តិសេវាកម្មផ្សព្វផ្សាយអូឡាំពិកលោក Yiannis Exarchos និយាយថា វានឹងផ្តល់នូវសុក្រិតភាពកាន់តែប្រសើរសម្រាប់ការវិនិច្ឆ័យ ហើយ drone ត្រូវបានប្រើប្រាស់រួចហើយសម្រាប់សង្កេតការប្រកួតកីឡាជិះស្គីសម្រាលខ្លួនលើអាកាស នៅភ្នំអាល់ផែន ក៏ដូចជាការប្រកួតជិះស្គីល្បឿនលឿន ដែលវាជាផ្នែកមួយនូវអ្វីដែលហៅថា “ទស្សនិយភាព និងទស្សនវិស័យដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក ។

គួរបញ្ជាក់ថា drone FPV ខុសពីយន្តហោះគ្មានមនុស្សបើកបែបសេរីចាស់ ដោយពួកវាផ្តល់នូវភាពលម្អិតនៃរូបភាពដែលផ្តល់ឱ្យទស្សនិកជននូវអារម្មណ៍កាន់តែរំភើបជក់ចិត្ត ហើយវាត្រូវបានសាកល្បងវ៉ែនតាវ៉ែនតាប្រតិបត្តិការពិសេសដែលផ្តល់នូវទស្សនីយភាពដំបូងមិនធ្លាប់មាន ។ រូបភាពពីព្រឹត្តិការណ៍ជិះស្គីនៅលើភ្នំ Bormio បង្ហាញពី drone តូចៗដាក់នៅជិតអត្តពលិកអំឡុងពេលការប្រណាំងបង្ហោះស្គីចុះពីភ្នំ និង ព្រមទាំងរូបភាពនៅវគ្គហ្វឹកហាត់ដ៏ព្រឺព្រួចផងដែរ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW424110022026RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង