×

កីឡាករវាយកូនបាល់ឆ្នើម de Minaur ផ្តួលកីឡាករជើងចាស់ Wawrinka នៅ Rotterdam

កំពូលកីឡាករវាយកូនបាល់ Alex de Minaur កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទទួលបានជ័យជម្នះដូចបានកក់កន្លែងរបស់គាត់រួចទៅហើយក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធី Rotterdam Open ។

កីឡាករអូស្ត្រាលីរូបនេះបានយកឈ្នះកីឡាករជើងចាស់ស្វីស Stan Wawrinka ក្នុងលទ្ធផល 6-4 6-2 ហើយត្រូវទៅប៉ះជាមួយកីឡាករ Botic van de Zandschulp ដែលជាជើងខ្លាំងនិងមានភាពល្បីល្បាញ និងបានផ្តួលកីឡាករក្រិក Stefanos Tsitsipas ក្នុងលទ្ធផល 6-4 7-6(4)។

ចំណែកឯកីឡាករលំដាប់ទី២របស់ពិភពលោក Felix Auger-Aliassime ក៏បានឡើងទៅវគ្គ៨ក្រុមចុងក្រោយដែរ ដោយកីឡាករសញ្ជាតិកាណាដារូបនេះបានយកឈ្នះកីឡាករ Serb Hamad Medjedovic ក្នុងលទ្ធផល 6-4 និង 6-4 ។

ប្រភព៖ 

https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW486312022026RP1%3A2

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង