×

កីឡាការនី Lollobrigida របស់អ៊ីតាលីទទួលជ័យជម្នះដើម្បីឆ្ពោះទៅដណ្តើមមេដាយមាសទី២នៅ Milano Cortina

កីឡាការនីជិះស្គីល្បឿន Francesca Lollobrigida បានបង្ហាញពីការសម្តែងដ៏អស្ចារ្យជាថ្មីម្តងទៀតនៅក្នុងវិញ្ញាសារជិះស្គីល្បឿនលើទឹកកកក្នុងនាមជាកីឡាការនីម្ចាស់ផ្ទះ ដោយបានទទួលជ័យជម្នះក្នុងវិញ្ញាសា 5,000 ម៉ែត្ររបស់ស្ត្រីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីឆ្ពោះទៅដណ្តើមមេដាយមាសជាលើកទីពីររបស់នាងក្នុងការប្រកួតកីឡាអូឡាំពិក Milano Cortina ។

នាងជាកីឡាការិនីអ៊ីតាលីដែលបានដណ្តើមជ័យជម្នះមេដាយមាសក្នុងវិញ្ញាសារដដែល ប៉ុន្តែក្នុងចម្ងាយ ៣០០០ ម៉ែត្រកាលពីសប្តាហ៍មុន ខណៈកីឡាការនីហូឡង់ Merel Conijn ដណ្ដើមបានមេដាយប្រាក់ និងមេដាយសំរឹទ្ធ បានទៅកីឡាការនី Ragne Wiklund របស់ប្រទេសន័រវេស ។

ការប្រកួតនៅក្នុងកីឡាអូឡាំពិកលើកទីបួនរបស់កីឡាការនី Lollobrigida បានបញ្ចប់នៅម៉ោង 6 នាទី 46.17 ដោយនាំមុខកីឡាការនី Conijn ត្រឹមតែ 0.10 វិនាទីប៉ុណ្ណោះ ប៉ុន្តែវាល្មមគ្រប់គ្រាន់នឹងធ្វើឱ្យអ្នកគាំទ្រកីឡាការនីម្ចាស់ផ្ទះទះដៃអបអរសាទរបាន ។ 

លទ្ធផលជាថ្មីម្តងទៀតនេះបានធ្វើឱ្យមេដាយមាសការប្រកួត Milano Cortina របស់ប្រទេសអ៊ីតាលីមានចំនួនឡើងដល់៦ គ្រឿង ចាញ់ក្រុមប្រទេសន័រវែសតែមួយគ្រឿងប៉ុណ្ណោះនៅលើតារាងមេដាយមាសដែលទទួលបានជាបណ្តោះអាសន្ន ។

ប្រភព៖ 

https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW487112022026RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង