×

កីឡាករវាយកូនបាល់ Shelton ក្រោយពីធ្វើមិនបានល្អ ក៏តាំងស្មារតីដើម្បីឈ្នះដំណែងជើងឯក Dallas Open

កីឡាករវាយកូនបាល់ Ben Shelton បានវាយបកវិញក្រោយពីចាញ់១សិតដើម្បីយកឈ្នះកីឡាកររួមជាតិ Taylor Fritz ក្នុងលទ្ធផល 3-6 6-3 7-5 កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបានឈ្នះពាន ATP អាជីពជាលើកទីបួនរបស់គាត់នៅកម្មវិធីប្រកួត Dallas Open ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏រំភើបសម្រាប់ជនជាតិអាមេរិកទូទៅ ។

កីឡាករជំនាញបដៃឆ្វេងវ័យ 23 ឆ្នាំរូបនេះយកបានតែបីពិន្ទុប៉ុណ្ណោះក្នុងសិតទី១ និងបានប្រមូលកម្លាំងកាយចិត្តយ៉ាងខ្លាំងមុនពេលអាចបំបែកក្បួនលេងរបស់កីឡាករ Fritz ជាកីឡាករវ័យ 28 ឆ្នាំដែលមានបទពិសោធច្រើនជាងក្នុងការប្រកួត ហើយពិសេសមានភាពស្វិតស្វាញជាទីបំផុតទម្រាំទទួលបានជ័យជម្នះ ។

កីឡាករ Shelton បានជួបការលំបាកជាខ្លាំងនៅដើមដំបូង ពេលដែលកីឡាករ Fritz វាយគ្របដណ្តប់ជាមួយនឹងការវាយសេវាបានយ៉ាងល្អឥតខ្ចោះដែលធ្វើឱ្យពិបាកក្នុងការចាប់សេវា ។ បើនិយាយចំពោះការឆ្ពោះមកដណ្តើមពាន ATP Tour លើកទី 11នេះ កីឡាករ Fritz បានផ្តួលកីឡាករចំនួន 11 នាក់រួចមកហើយ និងធ្លាប់បានឆ្លងកាត់ការប្រកួតដែលប្រើរយៈពេល 26 នាទី។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលជួបភាពតក់ស្លុតក្នុងសិតទី១ កីឡាករ Shelton បានប្រមូលស្មរតីក្នុងសិតទីពីរ ប្រឹងទប់ទល់ជាខ្លាំង ហើយដោយអារម្មណ៍ពុះកញ្រោលខ្លាំង ពេលខ្លះគេបញ្ជេញនូវសម្លេងស្រែកយ៉ាងខ្លាំង ដែលជាសារប្រាប់អ្នកទស្សនាថា ទំនុកចិត្តរបស់គេបានត្រលប់មកវិញហើយ ហើយទីបំផុត កីឡាករ Shelton បានយកឈ្នះ កីឡាករ Fritz ក្នុងភាពគួរឱ្យភ្ញាក់ផ្អើលជាទីបំផុតសម្រាប់អ្នកគាំទ្រទាំងអស់ ។

ប្រភព៖ 

https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW574615022026RP1%3A3

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង