
កីឡាករ Girona ស៊ុតបាល់បញ្ជូលទីផ្តួលក្រុមភ្ញៀវ Barcelona ក្នុងលទ្ធផល 2-1 ក្នុងកម្មវិធីប្រកួត LaLiga កាលពីថ្ងៃចន្ទម្សិលមិញ ខណៈក្រុមម្ចាស់ជើងឯករដូវកាលមុនខកខានមិនឡើងដល់ឋានៈកំពូលតារាងវិញទេ ដោយក្រុម Real Madrid ដណ្តើមបានឋានៈឈរនៅលើកំពូលតារាងជំនួសវិញ ។
ក្រុម Barcelona បានវាយបកពីរដងក្នុងតង់ទីមួយដោយកីឡាករ Raphinha ប៉ុន្តែបាល់បានបុកបង្គោលទី មុនពេលដែលកីឡាករ Lamine Yamal ស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែម បន្ទាប់ពីកីឡាករ Dani Olmo ធ្វើឱ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់ ។
កីឡាករ Pau Cubarsi បានជួយឱ្យក្រុមភ្ញៀវនាំមុខមុននៅនាទីទី 59 ដោយការបញ្ជូនបាល់របស់កីឡាករ Jules Kounde ពីជ្រុងមក ប៉ុន្តែកីឡាករ Girona បានតាមយកស្មើវិញនៅ 3 នាទីក្រោយមក នៅពេលដែលកីឡាករ Thomas Lemar ស៊ុតផ្លោងពីចម្ងាយបន្ទាប់ពីការបញ្ជូនរបស់កីឡាករ Vladyslav Vanat ដែលនាំឱ្យមានការភ័ន្តច្រឡំ ។
ក្រោយមកនៅនាទីទី 87 កីឡាករ Fran Beltran បានបន្ថែមគ្រាប់បាល់ជ័យជំនះនៅនាទីទី 87 ដោយបានការបញ្ជូនបាល់ពីកីឡាករ Joel Roca ដែលជ័យជម្នះនេះធ្វើឱ្យកក្រើកកីឡដ្ឋាន Montilivi ។
គួរបញ្ជាក់ថា ក្រុម Barcelona បានវាយបកតាមស្មើ ប៉ុន្តែមិនអាចធ្វើបានសម្រេចទេ រហូតកីឡាករ Roca ត្រូវបានបណ្តេញចេញក្នុងម៉ោងបន្ថែមទៀតផង ។ ចំណែកក្រុម Barca វិញ នៅតែមាន 58 ពិន្ទុតាមពីក្រោយក្រុម Real Madrid ពីរប្រកួត ហើយបានបរាជ័យជាប់ៗគ្នាក្នុងការប្រកួតជាលើកដំបូងចាប់តាំងពីខែតុលាមក ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW604917022026RP1%3A2