ជាថ្មីម្តងទៀតហើយដែលខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយសង្គ្រោះក្រុម Man UTD ដោយរកបាន២គ្រាប់ម្នាក់ឯង ដើម្បីតាមស្មើក្រុម Atlanta នៅក្នុងការប្រកួតជុំទី៤ ពូល F ពានរង្វាន់ UEFA Champions League។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ រកគ្រាប់បាល់បានពីរគ្រាប់នៅម៉ោងបន្ថែមនៃតង់នីមួយៗ បន្ទាប់ពីត្រូវបានគូប្រកួតនាំមុខ។ ជាក់ស្តែង ការលេងនៅទឹកដីខ្លួនឯងនេះ ក្រុម Atalanta ធ្វើបានល្អណាស់ដោយនាំមុខទៅលើក្រុម Man UTD តាំងពីនាទី១២ ដោយកីឡាករ Josip Iličić ប៉ុន្តែក៏ត្រូវបាន Ronaldo តាមបានស្មើវិញនៅចុងវគ្គទី១នាទី ៤៥+១។
ឈានដល់វគ្គទី២ ក្រុម Atlanta បានបើកការនាំមុខសារជាថ្មីនៅនាទី៥៦ ដោយកីឡាករ Duván Zapata ប៉ុន្តែក៏ត្រូវ Ronaldo ដដែល រកគ្រាប់បាល់តាមស្មើបានទៀតនៅនាទី៩០+១ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ។
ការរកគ្រាប់បាល់នេះដែរ គឺ Cristiano Ronaldo បានបន្ដជួយសង្គ្រោះតំណែងរបស់លោក Ole Gunnar Solskjaer ផងដែរ។
ដោយឡែកគូរួមពូល F គឺក្រុម Villarreal បានទទួលជ័យជំនះ ២-0 លើក្រុមភ្ញៀវ Young Boys។
បើមើលលទ្ធផលបច្ចុប្បន្នក្នុងតារាងចំណាត់ថ្នាក់នៃពូល F ក្រុម Man UTD កំពុងក្ដោបក្ដាប់កំពូលតារាងបណ្ដោះអាសន្នដោយមាន៧ពិន្ទុស្មើជាមួយ Villarreal ខណៈ Atlanta ឈរលេខ៣មាន៥ពិន្ទុ រីឯ Young Boys មាន៣ពិន្ទុស្ថិតនៅបាតតារាង៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕