
កីឡាករ Anthony Gordon បានស៊ុតបាល់បញ្ចូលទីចំនួន 4 គ្រាប់ក្នុងតង់ទី 1 ខណៈដែល Newcastle United បានយកឈ្នះ Qarabag 6-1 នៅក្រៅទឹកដីក្នុងការប្រកួតវគ្គ Playoff Champions League ជើងទីមួយរបស់ពួកគេកាលពីថ្ងៃពុធម្សិលមិញ ដើម្បីអាចឡើងទៅប្រកួតនៅវគ្គ 16 ក្រុមចុងក្រោយ។
Gordon បានស៊ុតបញ្ចូលទីនៅនាទីទី 3 ហើយ ៦នាទីក្រោយមក កីឡាករ Malick Thiaw បានបន្ថែមមួយគ្រាប់ ជ្រុងម្ខាងមក ធ្វើឱ្យពួកគេបាននាំមុខរហូតដល់ពីរគ្រាប់ដំបូង ។
កីឡាករសញ្ជាតិអង់គ្លេសវ័យ 24 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីរហូតដល់ 3 គ្រាប់តែម្នាក់ឯង នៅនៅពេលលេងបានត្រឹមនាទីទី 32 បន្ទាប់ការបោះបាល់ឱ្យ ដោយគ្រាប់ទី 3 របស់គាត់គឺចាយពេលត្រឹមមួយនាទីបន្ទាប់ពីខ្សែការពារខ្សែការពារធ្វើឱ្យមានកំហុសនាំឱ្យមានបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែម ហើយអ្នកចាំទី Mateusz Kochalski បានថ្លោះធ្លោយធ្វើឱ្យបាល់បំប៉ោងសំណាញ់ទីបានសម្រេច ។
គួរបញ្ជាក់ថា កីឡាករ Gordon ស៊ុតបាល់បញ្ចូលទីបាន១០គ្រាប់ហើយក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ គឺច្រើនជាងកីឡាករ Harry Kane ដែលស៊ុតបាន៨គ្រាប់ និងកីឡាករ Erling Haaland ស៊ុតបាន ៧ គ្រាប់ ហើយមានតែកីឡាករ Kylian Mbappe ប៉ុណ្ណោះដែលស៊ុតបានរហូតដល់ ១៣គ្រាប់នាំមុខគេ ។
នៅនាទីទី 56 កីឡាករ Elvin Jafarguliyev ស៊ុតបានមួយគ្រាប់វិញ មុនពេលកីឡាករបម្រុង Jacob Murphy ស៊ុតបញ្ចូលទីនៅនាទីទី 72 ជួយឱ្យក្រុមរបស់ពួកគេអាចយកឈ្នះការប្រកួត Premier League ក្នុងទីក្រុង Baku ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW664518022026RP1%3A4

Newcastle United’s English midfielder #23 Jacob Murphy celebrates after scoring the team’s sixth goal during the UEFA Champions League knockout phase play-off first leg football match between Qarabag and Newcastle at the Tofiq Bahramov Republican Stadium in Baku on February 18, 2026. (Photo by Giorgi ARJEVANIDZE / AFP)