
ក្រុមបាល់ទាត់ Velez Sarsfield បានយកឈ្នះក្រុម River Plate ដោយលទ្ធផល 1 ទល់នឹង 0 ក្នុងការប្រកួតបាល់ទាត់លីគកំពូលរបស់អាហ្សង់ទីន Argentina LPF Torneo Apertura នៅកីឡដ្ឋាន Estadio Jose Amalfitani ក្នុងទីក្រុង Buenos Aires កាលពីថ្ងៃអាទិត្យម្សិលមិញ ។
គ្រាប់បាល់មួយគ្រាប់របស់កីឡាករ Manuel Lanzini បានយកឈ្នះក្រុមម្ខាងទៀត ដោយអតីតខ្សែបម្រើរបស់ក្រុម West Ham United បានវាយស៊ុតបាល់បញ្ចូលទីបានមុនទៅលើអតីតក្រុមរបស់គាត់ ដែលគ្រាប់បាល់មួយគ្រាប់នេះគឺល្មមគ្រប់គ្រាន់ធ្វើឱ្យក្រុមរបស់គាត់ទទួលបានជ័យជម្នះ និងយកបានបីពិន្ទុ ។
លទ្ធផលជារួម ក្រុម Velez ឈរនៅកំពូលតារាងពូល A មាន 14 ពិន្ទុ រក្សាបាននូវកំណត់ត្រាដែលមិនទាន់មានអ្នកបំបែកបាន គឺឈ្នះ 4 ប្រកួត និង ស្មើ 2 លើក ខណៈដែលក្រុម River រកំពុងតស៊ូយ៉ាងស្វិតស្វាញក្នុងចំណាត់ថ្នាក់ទី 10 ក្នុងពូល B ដែលមាន 7 ពិន្ទុ ជាមួយនឹងលទ្ធផលឈ្នះ 2 ប្រកួត ស្មើ 1 និងចាញ់ 3 ប្រកួត ។
ប្រភព៖
https://www.reutersconnect.com/all?id=tag%3Areuters.com%2C2026%3Anewsml_RW749822022026RP1%3A4&media-types=vid