×

ប្លែកមែនទែន!​ Luis Díaz មាន “លក្ខខណ្ឌរៀនភាសា” នៅក្នុងកុងត្រា ជាមួយ FC Bayern Munich

Luis Díaz ត្រូវបានរាយការណ៍មាន “លក្ខខណ្ឌរៀនភាសា” នៅក្នុងកុងត្រារបស់គាត់ ជាមួយ Bayern Munich។ បើយោងតាមសារព័ត៌មានអាឡឺម៉ង់ BILD ខ្សែប្រយុទ្ធ កូឡុំប៊ីរូបនេះ ត្រូវបានទាមទារឲ្យសិក្សាភាសាអាល្លឺម៉ង់ ដើម្បីឲ្យងាយស្រួលសម្របខ្លួននៅក្នុងក្លឹប និងជីវិតប្រចាំថ្ងៃនៅប្រទេសអាល្លឺម៉ង់។ លក្ខខណ្ឌនេះបង្ហាញពីការយកចិត្តទុកដាក់របស់ Bayern ចំពោះការសម្របខ្លួនផ្នែកវប្បធម៌ ជាពិសេសគឺការទំនាក់ទំនងនៅក្នុងក្រុមផ្ទាល់តែម្តង។

តាមកិច្ចព្រមព្រៀង Díaz ត្រូវចូលរៀនភាសាអាល្លឺម៉ង់ចំនួន ២ ទៅ ៣ដង ក្នុងមួយសប្ដាហ៍។ ភាពរីកចម្រើនរបស់គាត់មិនត្រឹមតែតាមដានធម្មតាទេ ប៉ុន្តែក្លឹបក៏មានការវាយតម្លៃផ្ទៃក្នុង ដើម្បីពិនិត្យថាតើគាត់កំពុងអភិវឌ្ឍ និងចូលរួមយ៉ាងសកម្មក្នុងថ្នាក់រៀន ឬអត់។ គោលបំណងគឺដើម្បីធានាបានថា គាត់អាចទំនាក់ទំនងបានល្អ ជាមួយមិត្តរួមក្រុម គ្រូបង្វឹក និងប្រព័ន្ធផ្សព្វផ្សាយ។

ប្រសិនបើ Díaz មិនគោរពតាមលក្ខខណ្ឌនេះ ឬមិនបង្ហាញពីការខិតខំប្រឹងប្រែងរៀននោះទេ Bayern ត្រូវបានរាយការណ៍ថា អាចដាក់ពិន័យផ្នែកហិរញ្ញវត្ថុ ពោលគឺ ការកាត់ប្រាក់ពលកម្ម ចន្លោះពី ៥,០០០ អឺរ៉ូ ដល់ ៥០,០០០ អឺរ៉ូ។ វានេះបង្ហាញថា ក្លឹបយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវិជ្ជាជីវៈ និងការសម្របខ្លួនក្រៅទីលាន ក៏ដូចជាការបង្ហាញសមត្ថភាពនៅលើទីលានផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង