×

Chelsea កំពុងតាមដានស្ថានភាពរបស់​ Ronaldo យ៉ាងដិតដល់ ខណ:សង្ស័យថា គាត់អាចនឹង ចាកចេញពី Al Nassr

Chelsea ត្រូវបានរាយការណ៍ថា កំពុងតាមដានយ៉ាងជិតដល់លើស្ថានភាពរបស់ Cristiano Ronaldo នៅក្លឹប Al Nassr ខណៈដែលមានការសន្និដ្ឋានថា តារាបាល់ទាត់ជនជាតិព័រទុយហ្គាល់រូបនេះ អាចបង្ខំចិត្តចាកចេញពីអារ៉ាប៊ីសាអូឌីត។ ភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់បានធ្វើឲ្យក្លឹបធំៗមួយចំនួននៅអឺរ៉ុបចាប់អារម្មណ៍ ប៉ុន្តែមានតែប៉ុន្មានក្លឹបប៉ុណ្ណោះដែលអាចមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការចុះកិច្ចព្រមព្រៀងដ៏ធំនេះ។

Chelsea ត្រូវបានគេជឿថា ជាក្លឹបមួយក្នុងចំណោមក្លឹបតិចតួចនោះ។ ទោះបីជា Ronaldo មានកិច្ចសន្យាដែលមានតម្លៃខ្ពស់នៅលីគ Saudi Pro League ក៏ដោយ ម្ចាស់ក្លិប Chelsea ជឿថាពួកគេអាចរៀបចំផែនការហិរញ្ញវត្ថុប្រកួតប្រជែងបាន ប្រសិនបើកីឡាករបង្ហាញច្បាស់ពីបំណងចង់ចាកចេញ។ ទោះយ៉ាងណា ការផ្ទេរនេះនឹងអាស្រ័យយ៉ាងខ្លាំងលើការយល់ព្រមរបស់ Al Nassr និងជំហរផ្ទាល់របស់ Ronaldo ចំពោះការវិលត្រឡប់មកលេងនៅអឺរ៉ុបវិញ។

ក្រៅពីផ្នែកបច្ចេកទេសក្នុងទីលាន Chelsea ក៏មើលឃើញថាការចុះហត្ថលេខាលើ Ronaldo អាចនាំមកនូវអត្ថប្រយោជន៍ពាណិជ្ជកម្មយ៉ាងធំសម្រាប់ក្លឹបផងដែរ។ ឥទ្ធិពលម៉ាកយីហោរបស់គាត់ ការតាមដានយ៉ាងច្រើនលើបណ្ដាញសង្គម និងភាពល្បីល្បាញជាសកល អាចជួយបង្កើនការលក់អាវ កិច្ចសន្យាឧបត្ថម្ភ និងការពង្រីកឥទ្ធិពលរបស់ក្លឹបនៅលើឆាកអន្តរជាតិ។ ទោះបីជាមិនទាន់មានការដាក់សំណើផ្លូវការឡើយ ក៏ស្ថានភាពនេះកំពុងត្រូវបានតាមដានយ៉ាងប្រុងប្រយ័ត្ន៕
ប្រភព៖ Football Insider

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង