
Real Madrid បានឆ្លងផុតភាពភ័យខ្លាចក្នុងការប៉ះជាមួយក្រុម Benfica ដោយបានយកឈ្នះក្នុងលទ្ធផល 2-1 កាលពីថ្ងៃពុធ និងទទួលបានលទ្ធផលសរុបទាំងពីរជើង 3-1 អាចឈានទៅវគ្គ 16 ក្រុមចុងក្រោយនៅក្របខ័ណ្ឌ Champions League បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញនៅឯកីឡដ្ឋាន Bernabeu ។
កីឡាករ Rafa Silva ស៊ុតបានមួយគ្រាប់ធ្វើឱ្យក្រុមរបស់ខ្លួននាំមុខ បន្ទាប់មកនៅកីឡាករ Aurelien Tchouameni បានស៊ុតយកស្មើរវិញ ហើយចុងក្រោយកីឡាករ Vinicius Jr. បានស៊ុតបាល់បញ្ចូលទីធ្វើឱ្យក្រុមរបស់គេនាំមុខវិញ ដែលលទ្ធផលនេះនិងធ្វើឱ្យក្រុម ជើងឯក European ១៥សម័យកាល បានឈ្នះការប្រកួតនិងឈានទៅវគ្គបន្ទាប់ទៀតដែលត្រូវជួបជាមួយក្រុម Manchester City ឬក៏ Sporting Lisbon ។
ក្រុមបាល់ទាត់ Benfica បានចាញ់១ទល់នឹង០ ពីជើងទី១នៅ Portugal ហើយការប្រកួតដំបូងមានភាពចម្រូងចម្រាស់ដោយសារកីឡាករ Vinicius Jr. ចោទប្រកាន់កីឡាករ Gianluca Prestianni ធ្វើទង្វើប្រកាន់ពូជសាសន៍មកលើខ្លួន ។
ក្នុងការប្រកួតជើងទី២ ក្រុម Benfica លេងបានយ៉ាងល្អ និងវាយសម្រុកយ៉ាងខ្លាំង ដោយបានបំបែកខ្សែការពាររបស់ក្រុម Real Madrid ខណៈក្រុម Real Madrid បាត់បង់ខ្សែការពារដ៏សំខាន់ គឺកីឡាករ Eder Militao និង Dean Huijsen និងមួយអន្លើទៀតដោយសារកីឡាករ Kylian Mbappe ក៏មិនអាចចូលរួមប្រកួតដោយសាររបួសជើងត្រូវអាកខានការប្រកួតច្រើនតទៅមុខទៀត ។
ចំណែកគ្រូបង្វិកក្រុម Benfica គឺលោក Jose Mourinho ក៏អវត្តមានបន្ទាប់ពីទទួលបានកាតក្រហមក្នុងជើងទីមួយសម្រាប់ការរិះគន់វាយប្រហាររបស់លោក ខណៈដែលកីឡាករ Prestianni មិនមានការជាប់ពាក់ព័ន្ធទេ បន្ទាប់ពីត្រូវបានសហព័ន្ធបាល់ទាត់ UEFA ព្យួរបណ្តោះអាសន្ន បន្ទាប់ពីឧប្បត្តិហេតុជាមួយកីឡាករ Vinicius នៅទីក្រុង Lisbon ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW847325022026RP1%3A3
