×

លោកប្រធានាធិបតី Lula នៃប្រទេសប្រេស៊ីល អំពាវនាវឱ្យបង្កើនប្រាក់ឈ្នួលសម្រាប់កីឡាការិនីបាល់ទាត់

ប្រធានាធិបតីនៃប្រេស៊ីល Luiz Inacio Lula da Silva បានអំពាវនាវឱ្យកីឡាការិនីបាល់ទាត់អាចទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ជាងមុន ខណៈដែលប្រទេសអាមេរិកខាងត្បូងមួយនេះកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួត  FIFA Women’s World Cup 2027 ។

លោកប្រធានាធិបតី Luiz Inacio Lula da Silva បានស្តីបន្ទោសអំពីការលំអៀងខាងយេនឌ័រ និងការរើសអើងភេទ ថាជាមូលហេតុនៃភាពខុសគ្នាខ្លាំងសម្រាប់ប្រាក់ឈ្នួលរវាងកីឡាករជាបុរស និងកីឡាការិនី ហើយលោកបានអំពាវនាវឱ្យការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារីនៅថ្ងៃខាងមុខ ក្លាយជាចំណុចរបត់មួយ ជំរុញការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងវិស័យកីឡានេះ។

យោងតាមការស្ទង់មតិរបស់ស្ថាប័ន FIFPRO ដែលបានចុះផ្សាយកន្លងទៅ បានបង្ហាញថា កីឡាការិនីជម្រើសជាតិប្រមាណពីរភាគបី ទទួលប្រាក់ចំណូលតិចជាង 20,000 ដុល្លារក្នុងមួយឆ្នាំ។ ការស្ទង់មតិនេះក៏បានបញ្ជាក់ពីបញ្ហាអស្ថិរភាពហិរញ្ញវត្ថុដែលនៅតែបន្ត និងចន្លោះប្រហោងរចនាសម្ព័ន្ធនៅក្នុងវិស័យបាល់ទាត់ផ្នែកនារីផងដែរ ។

ប្រភព៖ 

https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW897426022026RP1%3A6

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង