×

Arsenal និង Chelsea កំពុងប្រជែងគ្នាតាមប្រម៉ាញ់ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបារំាង RC Lens

Arsenal និង Chelsea ត្រូវបានរាយការណ៍ថា កំពុងនាំមុខគេក្នុងការប្រជែងចុះហត្ថលេខាខ្សែប្រយុទ្ធរបស់ Lens ពោលគឺកីឡាករ Rayan Fofana។ ក្លឹបមកពីទីក្រុងឡុងដ៍ទាំងពីរ កំពុងតាមដានការអភិវឌ្ឍន៍របស់កីឡាករវ័យក្មេងរូបនេះយ៉ាងដិតដល់ ខណៈពួកគេចង់ពង្រឹងជម្រើសប្រយុទ្ធរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ 

ខ្សែប្រយុទ្ធវ័យ 20ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងល្អនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន  6គ្រាប់។ Rayan Fofana គឺជា​កីឡាករ ដែលមានល្បឿនលឿន រាងកាយរឹងមំា និងសមត្ថភាពបញ្ចប់ទីដ៏គួរឱ្យចាប់អារម្មណ៍។ ការលេងរបស់គេបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើននៅអឺរ៉ុប ប៉ុន្តែបច្ចុប្បន្ន Arsenal និង Chelsea កំពុងនាំមុខគេ ក្នុងការចុះហត្ថលេខាកីឡាករវ័យក្មេងរូបនេះ។

ក្លឹប Lens ត្រូវបានគេជឿថា បានកំណត់តម្លៃ Fofana លើសពី 35 លានអឺរ៉ូ ដោយផ្អែកលើសក្តានុពល និងឥទ្ធិពលរបស់គេនាពេលបច្ចុប្បន្ន​ ហើយក្លឹបទាំងពីរ អាចនឹងត្រូវប្រកួតប្រជែងកាន់តែខ្លាំងឡើងៗនៅសប្ដាហ៍ខាងមុខ ដើម្បីនាំយក Fofana ទៅចូលរួម ជាមួយខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង