×

គ្រូបង្វឹកបាល់ទាត់ផ្នែកនារីរបស់ប្រទេសអ៊ីរ៉ង់បញ្ជៀសសំណួរទាក់ទងដល់ការស្លាប់ប្រមុខដឹកនាំអ៊ីរ៉ង់ លោក Al Khamenei

គ្រូបង្វឹកបាល់ទាត់ផ្នែកនារីរបស់ប្រទេសអ៊ីរ៉ង់ លោកស្រី Marziyeh Jafari បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យម្សិលមិញថា “យើងមិនគួរនិយាយអំពីបញ្ហាទាំងនេះទេ” នៅពេលត្រូវបានសួរអំពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Al Khamenei ចំពេលលោកស្រីកំពុងរៀបចំក្រុមសម្រាប់ការប្រកួតបើកឆាកនៅ Asian Cup ។

អ៊ីស្រាអែលបានបើកការវាយប្រហារថ្មីមួយលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់បាននិងកំពុងឆ្លើយតបវិញដោយការបាញ់ស្រោចមីស៊ីលទៅច្រើនគោលដៅ បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូល Ali Khamenei ។ ការណ៍នេះបានធ្វើឱ្យស្ថេរភាពនៅមជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់កាន់តែខ្លាំង។

ស្ថិតក្នុងបរិបទនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី-The Asian Football Confederation ដែលជាអ្នករៀបចំការប្រកួតបាននិយាយថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ា ហើយនឹងផ្តល់ការគាំទ្រ និងជំនួយដល់អត្តពលិកដែលរងផលប៉ះពាល់នៅពេលចាំបាច់ ។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ផ្នែកនារីនៃប្រទេសអ៊ីរ៉ង់នឹងត្រូវប្រកួតជាមួយកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ក្នុងទីលានប្រទេសអូស្ត្រាលី ហើយប្រធានក្រុមអ៊ីរ៉ង់គឺលោកស្រី Zahri Ghanbari បានប្រាប់អ្នកយកព័ត៌មានថា ក្រុមរបស់លោកស្រីផ្តោតអារម្មណ៍តែទៅលើការប្រកួតបាល់ទាត់វគ្គជម្រុះនៅ World Cup តែប៉ុណ្ណោះ ។

លោកស្រីបានឆ្លើយតបទៅនឹងសំណួរដ៏រសើបនេះថា ស្មារតីរបស់ក្រុមលោកស្រីទាំងអស់ផ្តោតលើព្រះហឫទ័យព្រះជាម្ចាស់ ក្រុមលោកស្រីនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពស្របតាមព្រះទ័យព្រះ ដោយត្រូវឆ្ពោះទៅកាន់ការប្រកួត World Cup និងសម្រេចឱ្យបាននូវជោគជ័យដ៏អស្ចារ្យ ។

ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW978701032026RP1%3A6

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង