
ក្លឹប Liverpool ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការទិញកីឡាករ Michael Olise របស់ Bayern Munich ដើម្បីយកទៅជំនួសតំណែងរយៈវែងរបស់ Mohamed Salah។ ក្លឹបកំពុងរៀបចំ ផែនការជាមុនសម្រាប់ការបាត់បង់ Salah ដែលអាចនឹងចាកចេញទៅប្រកបអាជីពនៅក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។
បើយោងតាម German Bild រាយការណ៍ថា ការចាប់អារម្មណ៍របស់ Liverpool ទៅលើ Olise គឺ ជារឿងពិត ដោយមានការពិភាក្សាផ្ទៃក្នុងអំពីលទ្ធភាពទិញកីឡាករនេះ ខណ:ក្លឹប Bayern Munich អាចនឹងពិចារណាការទទួលសំណើ ប៉ុន្តែលុះត្រាណាតែក្នុងតម្លៃមួយខ្ពស់ប៉ុណ្ណោះ។ របាយការណ៍ក៏បញ្ជាក់ថា Liverpool មើលឃើញ Olise ជាជម្រើស ដែលអាចជួយនៅក្នុងតំបន់ប្រយុទ្ធ និងជាអនាគតរយ:ពេលរបស់ក្លឹប។
ការទិញ Olise របស់ ហង្សក្រហម រំពឹងថា អាចនឹងមានតម្លៃខ្ពស់ប្រហែល 130លានអឺរ៉ូ។ ការវិនិយោគដ៏ធំនេះបង្ហាញពីមហិច្ឆតារបស់ Liverpool ក្នុងការទិញកីឡាករ ដែលមានទេពកោសល្យ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ខ្លួន បន្ទាប់ពី Mohamed Salah ចាកចេញ។ ក្លឹប Liverpool ត្រៀមខ្លួនចំណាយយ៉ាងច្រើន ដើម្បីធានាថា ពួកគេនៅតែប្រកួតប្រជែងនៅកម្រិតខ្ពស់ និងរក្សាភាពរឹងមាំរបស់ក្រុមសម្រាប់រដូវកាលខាងមុខ៕
