
មន្ត្រីសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក បានប្រារព្ធពិធីរាប់ថយក្រោយដែលនៅសល់ត្រឹមតេ ១០០ ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពេលចាប់ផ្តើមព្រឹត្តិការណ៍ FIFA World Cup 2026 ដោយអគារ Empire State Building ត្រូវបានបំភ្លឺភ្លើងរំលេចពណ៌ទង់ជាតិនៃប្រទេសម្ចាស់ផ្ទះទាំងបី កាលពីថ្ងៃអង្គារម្សិលមិញនេះ ។
នាយកប្រតិបត្តិ និងអគ្គលេខាធិការរបស់សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកលោក JT Batson នាយកប្រតិបត្តិនៃគណៈកម្មាធិការ FIFA World Cup 2026 ប្រចាំទីក្រុងញូវយ៉ក–ញូវជើស៊ី លោក Alex Lasry ប្រធានសហព័ន្ធបាល់ទាត់កាណាដាគឺលោក Peter Augruso និងអគ្គលេខាធិការសហព័ន្ធបាល់ទាត់ម៉ិកស៊ិក លោក Inigo Riestra បានចូលរួមប្រារព្ធពិធីនេះឡើង ជាមួយនិងរូបតំណាងឱ្យប្រទេសដែលជាម្ចាស់ផ្ទះទាំង៣ ។
លោក Batson បាននិយាយថា សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក កំពុងផ្តោតលើការរៀបចំឱ្យក្រុមជម្រើសជាតិមានលក្ខខណ្ឌល្អបំផុតដើម្បីដណ្តើមជ័យជម្នះ និងធានាថាប្រជាជនទូទាំងប្រទេសទទួលអារម្មណ៍ថាខ្លួនជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ និងប្រើឱកាសនេះដើម្បីពង្រីកការចូលរួម និងជួយជំរុញដំណើរការកីឡាបាល់ទាត់នេះឱ្យកាន់តែអធឹកអធម ។
គាត់បានបន្ថែមថា ដោយសង្កត់ខ្លឹមសារសំខាន់ថានេះជាកីឡាមួយប្រភេទដែលនាំមនុស្សមកជួបជុំគ្នា មិនគិតពីអាយុ និងប្រវត្តិ ពណ៌សំបុរអ្វីទេ អ្នកនឹងញញឹមជាមួយការប្រកួតបាល់ទាត់ បាល់ទាត់ជាភាសារបស់ពិភពលោក និងជាបទពិសោធន៍ដែលបង្រួបបង្រួមមនុស្សលោក ហើយការត្រលប់មករៀបចំធ្វើនៅសហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំ នឹងបង្កើនឥទ្ធិពលធំធេងជាងព្រឹត្តិការណ៍ World Cup មុនៗដែលយើងធ្លាប់ឃើញ ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW054003032026RP1%3A6
