×

Michael Carrick បង្ហាញការមិនសប្បាយចិត្ត ខណៈ Man Utd ចាញ់ Newcastle United ២-១

លោក Michael Carrick អ្នកចាត់ការរបស់ Manchester United បាន​បញ្ចេញ​ទស្សនៈ​ត្រង់ៗ​បន្ទាប់ពី​ក្រុម​របស់​លោក​បាន​ចាញ់ Newcastle United ២-១ នៅកីឡដ្ឋាន St James’ Park។

ក្រុមបិសាចក្រហម បានលេង ៤៥ នាទីទល់នឹងក្រុម Newcastle ដែលនៅសល់គ្នា ១០ នាក់ បន្ទាប់ពីកីឡាករ Jacob Ramsey ទទួលបានកាតក្រហមនៅចុងវគ្គទីមួយ ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បានទេ។ បន្ទាប់មក William Osula រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យ ដើម្បីធានាបាន ៣ពិន្ទុសម្រាប់ក្រុមរបស់លោក Eddie Howe។

Carrick មិនធ្លាប់ទទួលបរាជ័យទេ ចាប់តាំងពីជំនួសលោក Ruben Amorim ជាអ្នកចាត់ការបណ្តោះអាសន្ន។ ក្នុងការប្រកួតយប់មិញ Carrick បានបន្ទោសពីការខ្វះគុណភាពពីក្រុមរបស់លោកចំពោះការចាញ់របស់ពួកគេ៖ “ពួកយើងមិនសប្បាយចិត្តនឹងរបៀបដែលយើងលេងនៅយប់នេះទេ”។

Carrick និងក្រុមរបស់គាត់ មានពេលឈប់សម្រាកមួយសប្តាហ៍កន្លះ ដោយសារតែការប្រកួតពានរង្វាន់ និងការប្រកួតអឺរ៉ុប មុនពេលពួកគេត្រឡប់ទៅប្រកួតវិញជាមួយនឹងការប្រកួត Premier League ទល់នឹង Aston Villa នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង