
ភ្លើងគប់កីឡាប៉ារ៉ាឡាំពិកបានមកដល់ទីក្រុងវេនីស នៅថ្ងៃពុធម្សិលមិញដែលជាថ្ងៃទី៩ នៃដំណើររត់បន្តភ្លើងគប់ប៉ារ៉ាឡាំពិក ខណៈដែលទីក្រុងមីឡានូ–ក័រទីណា កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២៦។
ភ្លើងគប់ប៉ារ៉ាឡាំពិកនេះត្រូវបានបំភ្លឺឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ នៅទីក្រុង Stoke Mandeville ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាប្រភពកំណើតនៃចលនាប៉ារ៉ាឡាំពិក មុនពេលធ្វើដំណើរទៅកាន់ប្រទេស Italy និងតាមបណ្តាទីក្រុងជាច្រើនទៀត ។
ដំណើររត់បន្តភ្លើងគប់ប៉ារ៉ាឡាំពិកមានអ្នកកាន់ភ្លើងចំនួន ៥០១ នាក់ ដែលនឹងដឹកនាំភ្លើងគប់ឆ្លងកាត់ចម្ងាយជាង ២,០០០ គីឡូម៉ែត្រ (ប្រហែល ១,២៥០ ម៉ាយ) ក្នុងរយៈពេល ១១ ថ្ងៃ រហូតដល់ពិធីបើកការប្រកួត ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Verona នាថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦នេះ ។
ពិធីដង្ហែភ្លើងគប់ប៉ារ៉ាឡាំពិកចំនួន ៥ ត្រូវបានរៀបចំឡើងនៅតាមទីលានសាធារណៈសំខាន់ៗ ក្នុងទីក្រុង Turin, Milan, Bolzano, Trento និងនៅទីលាន Piazza Unita d’Italia ក្នុងទីក្រុង Trieste មុនចូលដល់ពិធីប្រមូលផ្តុំភ្លើងគប់ប៉ារ៉ាឡាំពិកកាលពីថ្ងៃអង្គារកន្លងទៅនៅទីក្រុង Cortina d’Ampezzo ។
បន្ទាប់ពីការប្រារព្ធពិធីនៅទីក្រុង Venice កាលពីថ្ងៃពុធម្សិលមិញ ភ្លើងគប់ប៉ារ៉ាឡាំពិកនឹងបន្តដំណើរទៅកាន់ទីក្រុង Padova មុនពិធីបើកការប្រកួតនៅថ្ងៃសុក្រស្អែកនេះ ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW091304032026RP1%3A3
