
កីឡាករ លីន ជុន-យី (Lin Chun-Yi) មកពី ចិនតៃប៉ិ បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយយកឈ្នះកីឡាករ Jonatan Christie ដែលជាកីឡាករដាក់ចំណាត់ថ្នាក់ទី៤ ក្នុងលទ្ធផលពីរប្រកួតជាប់គ្នា 21-19 និង 21-12 ក្នុងការប្រកួតកម្មវិធី All England Open កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីឈានទៅកាន់វគ្គ Quarter Finals នៅទីលាន National Indoor Arena ក្នុងទីក្រុង Birmingham ។
ចំណែកកីឡាករ Jonatan Christie មកពីប្រទេសឥណ្ឌូណេស៊ី ជាអតីតម្ចាស់ជើងឯកនៃការប្រកួតនេះ ដែលធ្លាប់ឈ្នះពានក្នុងឆ្នាំ 2024 ប៉ុន្តែឆ្នាំនេះគេត្រូវបានបរាជ័យនៅជុំទី ១៦ ។ ប៉ុន្តែសម្រាប់ Lin Chun-Yi វាជាជំហានមួយឈានទៅមុខ បន្ទាប់ពីឆ្នាំមុនគេបានចាញ់នៅវគ្គដូចគ្នានេះ ។
នៅឯការប្រកួតផ្សេងទៀត អតីតម្ចាស់ជើងឯកពិភពលោក Loh Kean Yew ត្រូវបានកីឡាករបារាំង Christo Popov ផ្តួលដោយលទ្ធផល 21-12 និង 21-17 ខណៈកីឡាករលំដាប់ទីទី៥របស់ពិភពលោករូបនេះកំពុងព្យាយាមធ្វើឱ្យលទ្ធផលរបស់ខ្លួនប្រសើរឡើងដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីអាចទប់ទល់នឹងការវាយតបវិញរបស់កីឡាករសិង្ហបុរីក្នុងការប្រកួតជុំទីពីរ ។
កីឡាករវ័យ ២៣ ឆ្នាំ Christo Popov នឹងត្រូវជួបប្រកួតជាមួយ Lin Chun-Yi នៅវគ្គ៨នាក់ចុងក្រោយ ខណៈអ្នកឈ្នះ នឹងត្រូវបន្តជួបអ្នកឈ្នះដូចគ្នា គឺរវាងកីឡាករ Kunlavut Vitidsarn ឬកីឡាករ Alwi Farhan ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW132405032026RP1%3A5