
កីឡាករលំដាប់លេខ ២ ពិភពលោក Jannik Sinner បានឡើងទៅកាន់វគ្គ ១៦ នាក់ចុងក្រោយនៃព្រឹត្តិការណ៍ ATP Indian Wells Open យ៉ាងងាយស្រួល បន្ទាប់ពីឈ្នះកីឡាករកាណាដា Denis Shapovalov ដោយលទ្ធផល ២ សិតជាប់គ្នា កាលពីថ្ងៃអាទិត្យម្សិលមិញ ។
កីឡាករអ៊ីតាលីរូបនេះចំណាយពេលត្រឹមតែ ៧១ នាទីប៉ុណ្ណោះ ដើម្បីយកជ័យជម្នះ ៦-៣ និង ៦-២ ទៅលើគូប្រកួតរបស់ខ្លួន ។ ក្នុងនាមជាកីឡាករលេខរៀងទី២ក្នុងព្រឹត្តិការណ៍នេះ Jannik Sinner នឹងត្រូវជួបអ្នកឈ្នះរវាងកីឡាករអាមេរិក Tommy Paul ឬក៏កីឡាករប្រេស៊ីល Joao Fonseca ក្នុងជុំបន្ទាប់ ដើម្បីប្រជែងកៅអីទៅកាន់វគ្គ៨នាក់ចុងក្រោយ ។
ចំណែកកីឡាករអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ទី៤ Alexander Zverev បានយកឈ្នះកីឡាករម្ចាស់ផ្ទះដែលជាប់ចំណាត់ថ្នាក់ទី២៨ គឺកីឡាករ Brandon Nakashima ដោយលទ្ធផល ៧-៦(២) ៥-៧ និង៦-៤។
ក្នុងពេលជាមួយគ្នានេះ កីឡាករអាមេរិក Learner Tien បានបង្កការភ្ញាក់ផ្អើល ដោយយកឈ្នះកីឡាករចំណាត់ថ្នាក់ទី៨ Ben Shelton ដោយលទ្ធផល ៧-៦(៣) ៤-៦និង ៦-៣ ក្នុងការប្រកួតរវាងកីឡាករអាមេរិកដូចគ្នា។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW208208032026RP1%3A3
