
គ្រូបង្វឹកក្លិប FC Barcelona លោក Hansi Flick មានទំនុកចិត្តខ្ពស់ថា ក្រុមរបស់លោកអាចប្រកួតប្រជែងជាមួយក្លិបនានានៅ Premier League នៅក្នុងការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប បើទោះបីជាក្លិបអង់គ្លេសបានចំណាយប្រាក់យ៉ាងច្រើនក្នុងទីផ្សារផ្ទេរកីឡាករក៏ដោយ ។
ក្រុម FC Barcelona នឹងធ្វើដំណើរទៅប្រកួតជាមួយ Newcastle United សម្រាប់ជើងទី១ នៃវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងពាន UEFA Champions League ដោយមានគោលបំណងយកលទ្ធផលល្អមួយត្រឡប់ទៅកាន់ ជាកីឡដ្ឋានបាល់ទាត់ Camp Nou វិញ ។
បច្ចុប្បន្នក្លិប FC Barcelona កំពុងឈរលេខ១ ក្នុងលីគ La Liga ប៉ុន្តែពួកគេត្រូវបានទម្លាក់ចេញពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពាន Copa del Rey ដោយ Atletico Madrid បន្ទាប់ពីចាញ់ជើងទី១ នៃការប្រកួតក្នុងលទ្ធផល ៤-០។
ក្រុមរបស់លោក Flick ធ្លាប់យកឈ្នះ Newcastle United ២-១ នៅកីឡដ្ឋាន St James’ Park ក្នុងការប្រកួតថ្ងៃដំបូងសម្រាប់ពាន Champions League ឆ្នាំនេះ ប៉ុន្តែគ្រូបង្វឹករូបនេះបានអំពាវនាវឱ្យក្រុមរបស់លោកត្រូវមានភាពរឹងមាំក្នុងការការពារ ដើម្បីទប់ស្កាត់ល្បឿនវាយប្រហារដ៏គ្រោះថ្នាក់របស់ Newcastle ។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW239709032026RP1%3A5
