×

កីឡាករវាយក្នុងទ្រុង Israel Adesanya និងកីឡាករ Robert Whittaker ហ្វឹកហាត់ជាមួយគ្នាដើម្បីបញ្ចប់ជម្លោះ

ប្រាកដណាស់ថា ពេលវេលាអាចព្យាបាលរបួសចាស់ៗបាន។ ដូចគ្នានេះគូប្រកួតដ៏ក្តៅគគុកមួយចំនួនក្នុងកីឡា MMA កំពុងបង្ហាញថា ទោះបីជាមានជម្លោះខ្លាំងជាមួយគ្នាប៉ុណ្ណាក៏ដោយ ក៏វាអាចផ្លាស់ប្តូរទៅជាការគោរពគ្នាវិញបាននៅពេលក្រោយ និងអាចក្លាយជាមិត្តល្អនឹងគ្នាក៏ថាបាន ។

ក្នុងរយៈកាលកន្លងមក កិឡាប្រដាល់ Israel Adesanya វ័យ ៣៦ ឆ្នាំ និងកីឡាករ Robert Whittaker វ័យ ៣៥ ឆ្នាំ គឺជាគូប្រជែងដែលមានជម្លោះខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ UFC ។ ប៉ុន្តែឥឡូវនេះ ពួកគេកំពុងហ្វឹកហាត់រួមគ្នានៅក្លឹប City Kickboxing ខណៈដែលកីឡាករ Bobby Knuckles កំពុងផ្លាស់ទៅប្រកួតក្នុងទម្ងន់ Light Heavyweight ។

ជម្លោះរបស់ពួកគេធ្លាប់កើតឡើងក្នុងការប្រកួតប្រភេទទម្ងន់ Middleweight អស់រយៈពេលជាច្រើនឆ្នាំដោយចាប់ផ្តើមតាំងពីមុនពេល Israel Adesanya ផ្តួល Robert Whittaker ឱ្យសន្លប់និងបានដណ្តើមខ្សែក្រវាត់ជើងឯកកម្មវិធី UFC 243 នៅចំពោះមុខអ្នកទស្សនាដ៨ច្រើនបំផុតនៅទីក្រុង Melbourne ។

ក្រោយមកពួកគេបានជួបគ្នាម្តងទៀតនៅក្នុងកម្មវិធី UFC 271 ក្នុងរដ្ឋ Texas ដែលនៅពេលនោះកីឡាករ Israel Adesanya ក៏បានយកឈ្នះកីឡាករអូស្ត្រាលីគូជម្លោះជូរចត់ម្នាក់នេះម្ដងទៀតផងដែរ ។ ពោលទំនាក់ទំនងរបស់ពួកគេរកាំរកូសច្រើន ដែលកាលនោះកីឡាករ Robert Whittaker បាននិយាយក្នុងកម្មវិធី Fight Week ជាព្រឹត្តិការណ៍ដ៏ធំថា គាត់មិនដឹងជាស្អប់ឬមិនស្អប់ Israel Adesanya នោះទេ ប៉ុន្តែ១០ឆ្នាំមុន បើសិនជាគាត់អាចធ្វើបាន គាត់នឹងបើកឡានបុកតែម្តងកីឡាករ Israel Adesanya តែម្តង ។

ប្រភព៖
https://www.foxsports.com.au/ufc/mma-news-israel-adesanya-robert-whittaker-train-together-to-put-bitter-ufc-feud-to-bed-for-good/news-story/7230419f3b90ec385270b39daed7c9b5?utm_source=chatgpt.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង