×
ព័ត៌មានថ្មី

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោករវាងអង់គ្លេស និងហ្គាណាត្រូវបាន សង្គ្រោះឱ្យបន្តធ្វើបាន បន្ទាប់ពីមហាសេដ្ឋីម្នាក់បានចូលមកដោះស្រាយវិវាទធ្ងន់ធ្ងរដែលមានតម្លៃប្រមាណ ៦លានផោន ពាក់ព័ន្ធនឹងកីឡដ្ឋាន

សារព័ត៌មាន SunSport បានរាយការណ៍ថា មានជម្លោះធំមួយបានផ្ទុះឡើង ពាក់ព័ន្ធនឹងការផ្តល់ថវិកាសម្រាប់រៀបចំការប្រកួតនៅកីឡដ្ឋាន Gillette Stadium ដែលស្ថិតនៅជិតទីក្រុង Boston ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក ។

បញ្ហានោះគឺថ្នាក់ដឹកនាំនៅមូលដ្ឋាន និងម្ចាស់កីឡដ្ឋាន Kraft Sports & Entertainment (KSE) មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង អំពីថាតើភាគីណាគួរត្រូវចេញថវិកា ៦លានផោន លើការចំណាយលើផ្នែកសន្តិសុខ សុវត្ថិភាព កម្លាំងការងារ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ព្រឹត្តិការណ៍ប្រកួតនេះ ។

ក្រុមហ៊ុន KSE ដែលជាម្ចាស់ក្រុមបាល់ទាត់អាមេរិក New England Patriots ក្នុងលីគ National Football League និងក្រុមបាល់ទាត់ New England Revolution ក្នុងលីគ Major League Soccer ដែលប្រើកីឡដ្ឋាន Gillette Stadium កាលពីដំបូងឡើយមិនសូវមានចំណូលចិត្តក្នុងការចំណាយថវិកានេះទេ ព្រោះកីឡដ្ឋាននេះត្រូវបានប្រគល់ឱ្យ FIFA គ្រប់គ្រងក្នុងរយៈពេល ៣៩ ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ប្រកួតនេះ ។

ទោះយ៉ាងណាខាងសាលាក្រុង Foxborough និងស្ថាប័ន Boston Soccer 2026 ដែលជាស្ថាប័នមិនរកប្រាក់ចំណេញ ក៏មិនចង់ទទួលបន្ទុកចំណាយដូចគ្នា ឯខាងសាលាក្រុងបានសម្រេចចិត្តមិននាំអ្នកមានដែលបង់ពន្ធោ្យក្រុងចូលមកពាក់ព័ន្ធនឹងរឿងនេះទេ ថែមទាំងបានគំរាមថាអាចនឹង មិនផ្តល់អាជ្ញាប័ណ្ណឱ្យកីឡដ្ឋានរៀបចំការប្រកួត ប្រសិនបើមិនអាចរកដំណោះស្រាយលើបញ្ហានេះបាន ។

វានឹងមានន័យថា FIFA ត្រូវប្តូរកន្លែងរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ៧ ប្រកួត — រួមទាំងការប្រកួតរវាងអង់គ្លេស និងហ្គាណា និងការប្រកួតរបស់ស្កុតឡែនចំនួនពីរចេញពីកីឡដ្ឋាន Gillette Stadium ដែលមានសមត្ថភាពអង្គុយ 63,815 នាក់ ទៅកាន់ទីតាំងថ្មីមួយ ។

ប៉ុន្តែឥឡូវនេះ ហាក់ដូចជាបញ្ហានេះបានរកឃើញដំណោះស្រាយហើយ ខណៈដែលក្រុមហ៊ុន Kraft Group ដែលដឹកនាំដោយមហាសេដ្ឋីពាន់លានដុល្លារ Robert Kraft បានយល់ព្រមចេញថវិកាដើម្បីដោះស្រាយបញ្ហានេះ ។

ប្រភព៖
https://www.the-sun.com/sport/16073389/england-world-cup-boston-gillette-stadium-row/?utm_source=chatgpt.com

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង