×

សហព័ន្ធបាល់ទាត់អាស៊ីនិយាយថា អ៊ីរ៉ង់នៅតែគ្រោងចូលរួមប្រកួតនៅ World Cup

មន្ត្រីបាល់ទាត់ជាន់ខ្ពស់មួយរូបនៅអាស៊ីបាននិយាយថា ប្រទេសអ៊ីរ៉ង់នៅតែគ្រោងចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ដែលនឹងចាប់ផ្តើមនៅខែមិថុនាខាងមុខនេះនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ។

ហើយនៅថ្ងៃចន្ទម្សិលមិញនេះ នៅទីក្រុងតេហេរ៉ង់ អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ម្ដងទៀតថា វាជាកាតព្វកិច្ចរបស់ FIFA ក្នុងការពន្យល់ថា ហេតុអ្វីបានជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងកាលពីសប្តាហ៍មុនថា “ជីវិត និងសុវត្ថិភាព” របស់កីឡាករអ៊ីរ៉ង់អាចប្រឈមហានិភ័យសិនពួកគេចូលរួមប្រកួត World Cup ។

ក្នុងការបង្ហោះសារលើបណ្តាញសង្គមកាលពីពេលថ្មីៗ ជាការឆ្លើយតបទៅនឹងយោបល់របស់លោកប្រធានាធិបតី ត្រាំ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បានឆ្លើយតបទៅវិញថា គ្មាននរណាអាចដកពួកគេចេញពីការប្រកួត World Cup នេះបានឡើយ ហើយក្រុមអ៊ីរ៉ង់រំពឹងថានឹងមានឱកាសឡើងទៅវគ្គជំរុះ ។

នៅថ្ងៃចន្ទម្សិលមិញដដែល អគ្គលេខាធិការសហព័ន្ធបាល់ទាត់អាស៊ី លោក Windsor John បាននិយាយថា មិនមានព័ត៌មានណាមួយបង្ហាញថា អ៊ីរ៉ង់នឹងមិនចូលរួមប្រកួតពានរង្វាន់ពិភពលោកនោះទេ។ លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងកូឡាឡាំពួរថាអ៊ីរ៉ង់ជាសមាជិកនៃសហព័ន្ធបាល់ទាត់ យើងចង់ឱ្យពួកគេចូលរួមប្រកួត ហើយតាមដែលយើងដឹង អ៊ីរ៉ង់នឹងចូលរួមលេងនៅ World Cup ។

លោកបន្ថែមថា នេះគឺជាពេលវេលាដែលផ្តល់នូវអារម្មណ៍រំភើប ហើយមនុស្សជាច្រើនកំពុងនិយាយពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។ ហើយទីបំផុតទៅ មានតែសហព័ន្ធបាល់ទាត់អ៊ីរ៉ង់តែប៉ុណ្ណោះដែលត្រូវសម្រេចថាពួកគេនឹងចូលរួមប្រកួតឬអត់ ប៉ុន្តែសម្រាប់ពេលនេះ សហព័ន្ធបានប្រាប់យើងថាអ៊ីរ៉ង់នឹងចូលរួមប្រកួតពាន World Cup ។

ប្រភព៖
https://apnews.com/article/iran-soccer-world-cup-4a2c35499b4ae822204ba0d2b24c0e5c

FILE PHOTO: President of Iran Football Federation Mehdi Taj and Mayor of Tehran Alireza Zakani stand next to the FIFA World Cup Trophy during an unveiling ceremony in Tehran, Iran September 1, 2022. Majid Asgaripour/WANA (West Asia News Agency) via REUTERS ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY./File Photo

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង