×

Harvey Elliott ថា ខ្លួនខិតជិតក្នុងការត្រលប់មកវិញក្រោយជាសះស្បើយពីរបួសកជើងធ្ងន់ធ្ងរ

កីឡាករវ័យក្មេង Harvey Elliott បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ដើម្បីប្រាប់ថាខ្លួនខិតជិតក្នុងការវិលត្រឡប់មកកាន់ទីលានប្រកួតវិញ បន្ទាប់ពីរបួសកជើងក្នុងជំនួបទល់នឹងក្រុម Leeds United កាលពីដើមឆ្នាំនេះ។

ខ្សែបម្រើវ័យ ១៨ឆ្នាំរូបនេះបានរបួសកជើង ពីការប្រជែងរបស់កីឡាករ Pascal Struijk ក្នុងតង់ទីពីរ នៃជ័យជម្នះ ៣-០ របស់ Liverpool នៅកីឡដ្ឋាន Elland Road កាលពីខែកញ្ញា។ របួសរបស់ Elliott តម្រូវឱ្យមានការវះកាត់ ដែលទទួលបានជោគជ័យ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង