
អ៊ីរ៉ង់បានហាមឃាត់ក្រុមកីឡារបស់ខ្លួនមិនឱ្យធ្វើដំណើរទៅកាន់ប្រទេសដែលខ្លួនចាត់ទុកថាជាសត្រូវឡើយ ដែលបម្រាមនេះត្រូវបានប្រកាសតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនការប្រកួតបាល់ទាត់ដែលបានគ្រោងទុករបស់ក្លិប Tractor FC នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ការហាមឃាត់នេះ ត្រូវបានប្រកាសដោយក្រសួងកីឡារបស់អ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់ ប៉ុន្តែមិនបាននិយាយដល់ការប្រកួតបាល់ទាត់ពិភពលោក World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែមិថុនា នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនោះទេ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលបានលើកឡើងជាពិសេសអំពីការប្រកួតរបស់ក្លិប Tractor ជាមួយក្រុម Shabab Al Ahli មកពីទីក្រុងឌូបៃ ដែលត្រូវបានកំណត់ឱ្យប្រកួតនៅប្រទេសអារ៉ាប៊ីសាអូឌីត។ នេះគឺជាការប្រកួតជម្រុះ playoff ក្នុងពានរង្វាន់ AFC Champions League Elite ។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការចូលរួមរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ នៅក្នុងប្រទេសដែលត្រូវបានចាត់ទុកថាជាសត្រូវ មិនអាចធានាសុវត្ថិភាពសម្រាប់កីឡាករ និងសមាជិកក្រុមអ៊ីរ៉ង់បានទេ ដូច្នេះត្រូវតែបានហាមឃាត់ទុកជាមុន និងត្រូវរង់ចាំរហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី ។
គួរបញ្ជាក់ថា សង្គ្រាមបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់តំបន់នេះ ដោយបណ្តាប្រទេសជាច្រើននៅមជ្ឈិមបូព៌ាបានរងការខូចខាតពីការវាយប្រហារដោយមីស៊ីល ដ្រូន និងនៅមានសំណល់គ្រាប់បែកជាច្រើន ខណៈការប្រកួតជម្រុះរបស់ក្រុម Tractor អ៊ីរ៉ង់ នៅអារ៉ាប៊ីសាអូឌីត គឺបានដោយការចាប់ឆ្នោតរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) កាលពីពេលថ្មីៗកន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ។
ប្រភព៖
https://apnews.com/article/iran-saudi-arabia-war-soccer-58a6347b3bab91b18b5cdd444a2a417d


Soccer Football – International Friendly – Iran Training – Huseyin Aygun Football Center, Antalya, Turkey – March 25, 2026 Iran players during training REUTERS/Umit Bektas

FILE – Irans’s players pose for a team photo before an Asian group A qualifying soccer match against North Korea for the 2026 World Cup, June 10, 2025, at Azadi Stadium in Tehran, Iran. (AP Photo/Vahid Salemi, file)
